ច្បាប់របស់ប្រទេសចិនបានបង្ខំអោយGame Stepn ឈប់អោយអ្នកលេងនៅប្រទេសចិនបានលេងបន្តទៀត។
ច្បាប់របស់ប្រទេសចិនទាក់ទងនឹងការប្រឆាំង គ្រីបតូបានធ្វើអោយGame NFT ដែលមានឈ្មោះថាStepn ត្រូវបញ្ឈប់មិនអោយប្រជាជនចិនលេងបន្តទៀតចាប់តាំងពីថ្ងៃទី 15 ខែ កក្កដាតទៅ។ពត៏មាននេះបានធ្វើអោយកាក់របស់ Stepn ធ្លាក់ថ្លៃដល់ទៅ 38% ភ្លាមៗ។ ដើម្បីមិនអោយប្រជាជនចិនលេងបន្តទៀតGame Stepn នឹងឈប់ផ្តល់មុខងារចាប់GPS និង IP នៅប្រទេសចិន។ដោយសារតែការលេងហ្គេមStepn អ្នកលេងចាំបាច់ត្រូវមានGPS និង Internet ដូចនេះការបិទមុខងារទាំងពីរនេះគឺស្មើនឹងអ្នកលេងនៅចិនមិនអាចរកលុយបានពីGame នេះទៀតទេ។ ក្រុមការងាររបស់Stepn បានអោយដឹងនៅក្នុងTwitter របស់ខ្លួនថា
ពួកយើងសូមអភ័យទោសចំពោះរឿងរ៉ាវដែលកើតឡើងកន្លងមក និង អរគុណចំពោះការយោគយល់។ Stepn មិនបានពាក់ព័ន្ធក្នុងន័យជំនួញក្នុងប្រទេសចិនតាំងពីដើមមកម៉្លេះ និង មិនបានផ្តល់មធ្យោបាយដោនឡូតGame ថែមទៀតផង។ Stepn តែងតែប្រកាន់ភ្ជាប់នូវកាតព្វកិច្ចដែលត្រូវបំពេញទៅតាមច្បាប់ប្រទេសនីមួយៗ។
Stepn Team
បន្ថែមជាមួយការប្រកាសនៅថ្ងៃទី 26 Stepn នឹងព្យាយាមប្រកាស់ទាក់ទងនឹងពត៏មានបន្ថែមនៃការបិទនេះនៅក្នុង បណ្តាញសង្គម អ៊ីម៊ែល និង ក្នុងGame។ក្រោយពីការប្រកាសនេះបានធ្វើអោយ ពាក្រStepn ជាប់ជាពាក្រដែលមានគេស្វែងរកច្រើនជាងគេនៅក្នុង search engine Weibo ប្រទេសចិន។មានន័យថាGame Stepn មានប្រជាជនចិនលេងច្រើនណាស់។
លើសពីនឹងទៅទៀតប្រទេសចិនបានបង្ខំអោយក្រុមការងាររបស់ Stepn ត្រូវតែបំពេញតាមច្បាប់របស់ចិន។