Ni no Kuni – Cross World ហ្គេមលេងបានលុយដោយមិនចាំបាច់ចំណាយលុយជាមុនដែលណែនាំដោយAdmin

ត្រូវតែអានទាំងប៉ុន្មានចំនុចខាងក្រោមនេះសិនមុខពិចារណាថាគួរលេងឬមិនគួរលេង

1. Ni no Kuni ជាហ្គេមលេងដោយមិនចាំបាច់ទិញNFT អ្វីទាំងអស់ ក្នុងហ្គេមក៏មានលក់Items ផ្សេងៗផងដែរ ចឹងបើខ្ជិលចំណាយពេលលេងច្រើនអាចប្រើលុយទៅទិញItems ទាំងអស់នោះបាន។

2. សម្រាប់អ្នកចង់បានលុយរហ័ស ហើយ ច្រើនដោយមិនចាំបាច់ចំណាយលុយហ្គេមនេះពួកយើងមិនណែនាំទេ។

3. សម្រាប់អ្នកអត់ចូលចិត្តលេងហ្គេម ពួកយើងក៏អត់ណែនាំហ្គេមនេះដែរ។

4. សម្រាប់អ្នកចូលចិត្តលេងហ្គេមបែបផ្សងព្រេងអនឡាញ ហ្គេមនេះពួកយើងណែនាំមែនទែនព្រោះពួកយើងក៏លេងដែរ។

5. សម្រាប់អ្នកចូលចិត្ត និង ពូកែលេងហ្គេម ពួកយើងណែនាំហ្គេមនេះព្រោះយើងអាចរកលុយបានពីវា ហើយសប្បាយរួមជាមួយរូបភាពស្អាតត្រជាក់ភ្នែកទៀតផង។

Thekhrypto

Ni no kuni – cross world ជាប្រភេទហ្គេមMMORPG(ហ្គេមលោកបើកអនឡាយ) ដែលមានរូបភាពបែបCartoon យ៉ាងស្រស់ស្អាតអភិវឌ្ឈដោយក្រុមហ៊ុនផលិតហ្គេមដ៏ល្បី Netmarble។ ក្នុងហ្គេមមានតួអង្គ 4 អោយយើង5អោយយើងជ្រើសលេង។ ឈប់អូសក្រឡា យើងនឹងមកមើលរបៀបរកលុយក្នុងហ្គេមតែម្តង។ កាក់ដែលយើងអាចយកមកប្តូរជាលុយបានមានឈ្មោះថា NKT(Territe Token) និង NKA(Asterite Token) ដោយយើងត្រូវភ្ជាប់ហ្គេមទៅជាមួយApp ដែលមានឈ្មោះថាhttps://www.marblex.io/en ហើយយើងអាចរកកាក់ទាំងពីរនេះបានតាមរយខាងក្រោម។

NKT (Territe Token)

1. ត្រូវទៅលេងក្នុង Chaos field ហើយសម្លាប់បិសាចដែលមានLevel ខ្ពស់។

2. បានដោយការចូលលេងបេសកកម្មដែលមានឈ្មោះថា Dailies

3. បានដោយការចូលលេង Familiar Adventure

4. ក្រោយពីចូលលេងបេសកម្មបីខាងលើហើយអ្នកទាំងអស់គ្នានឹងទទួលបានកាក់ក្នុងហ្គេមឈ្មោះ Territe ហើយយើងអាចប្តូរជាកាក់ Territe Token(NKT) បានក្នុងហ្គេមតែម្តង។

NKA (Asterite Token)

1. អ្នកអាចទទួលកាក់នេះបានក្នុងបេសកកម្ម Lava Valley ដែលជាការប្រយុទ្ធគ្នារវាងអ្នកលេងជាមួយអ្នកលេង (3 Vs 3)

2. បានដោយការចូលទៅលេងបេសកកម្ម Familiar Arena

3. ក្រោយពីចូលលេងបេសកកម្មទាំង2ខាងលើហើយអ្នកនឹងទទួលបានកាក់ Asterite ហើយយើងត្រូវយកកាក់នេះប្តូរទៅជាកាក់ Asterite Token (NKA) ដើម្បីដកជាលុយបាន។

នេះជាតំណទៅកាន់ការដោនឡូតហ្គេមសម្រាប់អ្នកចាប់អារម្មណ៏ Ni no Kuni

នេះជាតំណដោនឡូតMarblex ដែលជាWallet ដែលត្រូវភ្ជាប់ជាមួយហ្គេមដើម្បីដកជាលុយចាយបាន។