ជាង 80% នៃ NFT ដែលដាក់លក់ដោយមិនអស់ថ្លៃ Gas feeក្នុងOpensea គឺជា NFT លួចគេ។

Opensea ត្រូវបានគេស្គាល់ថាជា វេបសាយ លក់ NFT ធំជាងគេលើលោក។នៅក្នុងOpensea អ្នកអាចលក់NFT ដោយមិនចាំបាច់បង់ថ្លៃ Gas fee (Polygon chain) និង បង់ថ្លៃGas fee (ETH chain)។ ចុងៗក្រោយនេះOpensea មានរឿងអាស្រូវជាច្រើន ដូចជា ការបញ្ឈប់បុគ្គលិកពីការងារដោយសារគេបានយកពត៏មានផ្ទៃក្នុងក្រុមហ៊ុនទៅប្រើប្រាស់នៃការប្រកាសលក់NFT និង រឿងទាក់ទងនឹងការរឹតបន្ទឹងច្បាប់លក់NFT ដោយfree ដោយOpensea កំណត់អោយម្នាក់អាចមានតែ 5 collections និង មួយ collection បង្កើតបានតែ 50 items ប៉ុន្នោះ។ រឿងនេះបានបណ្តាលអោយអ្នកប្រើប្រាស់សម្តែងភាពមិនពេញចិត្តយ៉ាងខ្លាំង។ ដោយសារតែមួលហេតុនេះហើយទើបOpensea បានប្រកាសសាធារណ:តាមបញ្តាញTwitter អោយដឹងតែម្តងថាមូលហេតុដែលខ្លួនបានបង្កើតច្បាប់នេះឡើងគឺដោយសារ ភាគច្រើននៃអ្នកប្រើប្រាស់ដែលបង្កើតNFT ដោយប្រើប្រាស់ មុខងារលក់ដោយមិនអស់Gas fee គឺ បង្កើតរូបដែលបានលួចគេមក, រូបក្លែងក្លាយ និង បង្កើតក្នុងនៃបោកប្រាស់។​ហើយOpensea បានបន្តទៀតថាពួកយើងកំពុងស្វែងរកដំណោះស្រាយជាច្រើនដើម្បីការពារសិល្បករដែលល្អ និង រារាំងសិល្បករមិនល្អក្នុងPlatform ខ្លួនហើយយើងដាក់ច្បាប់នេះមកដើម្បីទទួលមតិរិះគុណស្ថាបនាពីអ្នកប្រើប្រាស់ បើរកឃើញដំណោះស្រាយដែលល្អជាងនេះបានពួកគេនឹងលុបច្បាប់នេះចោល។

Opensea tweet

ប្រភព: https://petapixel.com/2022/01/28/over-80-of-nfts-minted-for-free-on-opensea-were-fake-or-plagiarized/