គម្រោងស្រោចស្រង់ដល់អ្នកវិនិយោគជាមួយ Platform Terra របស់ Do Kwon
បញ្ជាក់: នេះគ្រាន់តែជាការស្នើ របស់ Do Kwon ប៉ុន្នោះសម្រាប់ការអនុវត្តគឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
ដូចដែលអ្នកបានដឹងប៉ុន្មានថ្ងៃចុងក្រោយនេះគឺ Terra ដែលជាម្ចាស់ LUNA និង USTបានទទួលរងគ្រោះយ៉ាងខ្លាំងពីការធ្លាក់ថ្លៃរបស់ កាក់ខ្លួន (អានបន្ថែមទីនេះ)។
បញ្ជាក់: ការស្រោចស្រង់នេះមិនមែនមានន័យថាធ្វើអោយតម្លៃ UST និង LUNA ឡើងថ្លៃមកដូចដើមទេ។ ការស្រោចស្រង់លើកនេះគឺ Terra ត្រៀមនឹងបង្កើត Block ថ្មីមានន័យថា LUNA និង UST ដែលមានសព្វថ្ងៃអាចនឹងមិនត្រូវយកទៅប្រើប្រាស់ទៀតទេ។ការទិញលក់ដើម្បីចំណេញដែលអ្នកបានកំពុងធ្វើនេះគឺជាការលេងឆ្នោត(Asymmetric Risk)។ យើងនឹងមកមើលពីគម្រោងDo Kwon ទាំងអស់គ្នា។
Do Kwon បានអោយដឹងថាTerraបានសល់លុយ ពីរ បី ពាន់លានដុល្លារទៀតដែលគិតជាUST នៅក្នុងឃ្លាំង ហើយលោកបានបន្ថែមថាការដែលបោះបង់Project Terra វាជារឿងដែលគួរអោយស្តាយហើយខ្លួនក៏នឹងមិនបោះបង់គម្រោងនេះចោលដែរ ព្រោះTerra មានធនធានមនុស្សដែលពូកែលំដាប់លោកទាក់ទង UI/UX, Blockchain, Network, មានអ្នកប្រើប្រាស់ដែលបានទុកចិត្តខ្លួនយ៉ាងច្រើន, និងមានឈ្មោះល្បាញល្បីគ្រប់ទិសទី។ ដូច្នេះដើម្បីជាសំណងដល់អ្នកដែលខាតបង់ពីគម្រោងរបស់ខ្លួនលោកបានប្រកាសអោយ Validator អ្នកបង្កើត LUNA និង UST អោយបង្កើតToken សារថ្មីអោយនៅតែ 1 ពាន់លានToken(អត់ទាន់ដឹងទេថាToken ដែលគាត់បាននិយាយនឹងជាToken អ្វី។អាចជាToken ថ្មីរបស់Terra ក៏ថាបាន។) ប៉ុណ្នោះដើម្បីយកទៅចែកដូចខាងក្រោម:
1. 400 លានToken(40%) ចែកដល់អ្នកដែលបានកាន់LUNA កាលពីតម្លៃ UST នៅ 1$ (ប្រហែលមុនថ្ងៃទី10) ដោយមិនបូកចំណែកTerraform Labs នោះទេ។
2. 400 លានToken(40%) ចែកដល់អ្នកដែលកាន់ UST ទៅតាមតម្លៃជាក់ស្តែងនៅពេលដែលUpgrade ប្រព័ន្ធថ្មី។
3. 100 លានToken(10%) ចែកដល់អ្នកដែលបានកាន់ LUNA មុនពេលដែលវាបានបិទNetwork។
4. 100 លានToken(10%) ដាក់ទុកក្នុងឃ្លាំងសហគមន៏(Community pool) ដើម្បីការអភិវឌ្ឃterra បន្តទៀត។
5. សម្រាប់ការអភិវឌ្ឃគម្រោង Terra នៅថ្ងៃអនាគតនៅមានភាពស្រពិចស្រពិលនៅឡើយDo Kwon នៅមិនទាន់បានប្រាប់អោយដឹងតែលោកបាននិយាយថានឹងបន្តគម្រោង Terra ទៅមុខទៀត។
ប្រភព: https://agora.terra.money/t/terra-ecosystem-revival-plan/8701