Elon Musk បានពន្យារពេលក្នុងការទិញក្រុមហ៊ុនTwitter

កាលពីខែមុនElon Musk បានសម្រេចកិច្ចព្រមព្រៀងថានឹងទិញក្រុមហ៊ុន Twitter ទាំងមូលក្នុងតម្លៃ 44 ពាន់លានដុល្លារ ហើយបានប្តេជ្ញាថានឹងកំចាត់បញ្ជី Twitter ក្លែងក្លាយចោលអោយអស់។

មកដល់ថ្ងៃសុក្រនេះស្រាប់តែលោក Elon Musk បានអោយដឹងថា ការទិញTwitter អាចនឹងត្រូវពន្យាព្រោះលោកចង់បានពត៍មានអោយច្បាស់ការពីក្រុមហ៊ុន Twitter ទាក់ទងនឹង បញ្ជី Twitter ក្លែងក្លាយ។ការពន្យានេះបានធ្វើអោយភាគហ៊ុនTwitterធ្លាក់ថ្លៃដល់ទៅ 18% ។លោកបានបន្ថែមថាការពន្យានេះមិនមែនមានន័យថាលោកអាចនឹងប្តូរចិត្តឈប់ទិញនោះទេ គឺលោកនៅតែទិញនឹងតែលោកគ្រាន់តែចង់បានពត៍មានអោយយកជាការបានពីចំនួនបញ្ជីក្លែងក្លាយជាមុនសិន។

យោងតាមក្រុមហ៊ុនTwitter បានអោយដឹងថា ចំនួនបញ្ជីក្លែងក្លាយគឺមានចំនួនក្រោម 5% នៃបញ្ជីសរុប(229 លានបញ្ជី)។ ក្រោយពីបានទទួលការរាយការណ៏លោកElon Musk ក៏បានTweet ថាលោកនឹងពន្យាពេលទិញក្រុមហ៊ុនTwitter ដើម្បីរងចាំការបញ្ជាក់អោយច្បាស់ម្តងទៀតពីក្រុមហ៊ុនTwitterថាចំនួននេះពិតជាត្រឹមត្រូវមែន។គួរអោយដឹងផងដែរថា លោកElon Musk ជាមនុស្សចូលចិត្តផ្តល់សិទ្ធិសេរីភាពស្មើៗគ្នាទៅលើអ្នកប្រើប្រាស់ដូច្នេះលោកនឹងឈប់ បិទបញ្ជីTwitter របស់ Donald Trump បើសិនជាគាត់បានទិញTwitter ចប់សព្វគ្រប់។

Tweet របស់ Elon Musk

ប្រភព: https://www.cnbc.com/2022/05/13/elon-musk-says-twitter-deal-on-hold-pending-details-on-fake-accounts.html