តើមានរឿងអីកើតឡើងចំពោះLUNA និង UST ហើយតម្លៃរបស់វាអាចត្រឡប់មកវិញឬអត់?
ជាដំបូងពួកយើងសុំចូលរួមសោកស្តាយចំពោះអ្នកដែលបានវិនិយោគលើ LUNA ក្នុងតម្លៃខ្ពស់ៗ។
ថ្ងៃនេះយើងនឹងមកដឹងរឿងរ៉ាវខ្លះទាក់ទងនឹងការដួលរលំរបស់ Terra protocol ដែលជាម្ចាស់Token LUNA និង UST។ ពត៍មានដែលអ្នកនឹងបានអានបន្តនេះវាគ្រាន់តែជាការវិភាគ រួមជាមួយនឹងការលេចលឺខ្លះពីសំណាក់អ្នកតាមដាន និង វិភាគCrypto។
1. តើមានរឿងអីកើតឡើងចំពោះTerra Protocol ដែលធ្វើអោយ LUNA និង UST ធ្លាក់ថ្លៃដល់ថ្នាក់នឹង?
រឿងបានកើតឡើងនៅថ្ងៃទី 10 ខែ5 ដែលមានការលេចលឺមួយបានអោយដឹងថា Terra បានទទួលបានការវាយប្រហារពីក្រុម Blackrock និង Citadel ដែលពួកគេបានខ្ចី BTC ចំនួន 100k BTC ពីGemini រួចពួកគេបានទាក់ទងទៅ Do Kwon ជាលក្ខណផ្ទាល់ខ្លួនដើម្បីសុំដូរ 100k BTC ជា UST។ ពួកគេសុំបែបនេះព្រោះពួកគេមិនចង់អោយមានការប្តូរBTC ទៅ UST ជាលក្ខណទ្រង់ទ្រាយធំដែលអាចធ្វើអោយអ្នកវិនិយោគមានការភ្ញាក់ផ្អើលហើយធ្វើអោយតម្លៃ UST ឡើងខ្លាំង។ ដោយយល់ឃើញសំនើរនោះល្អទើបDo Kwon យល់ព្រមតាម ដោយបានដកUST ពីឃ្លាំងដែលបានទុកតម្កល់ទៅប្តូរយក BTCដែលធ្វើអោយចំនួនUST ធ្លាក់ចុះយ៉ាងគួរអោយភ្ញាក់ផ្អើល។ហើយក្រុមទាំងនោះក៏បានយក UST និង BTC ទៅលក់ក្នុងទីផ្សាររហូតធ្វើអោយតម្លៃ UST ធ្លាក់ក្រោម 1$។ អ្នកវិនិយោគដ៏ទៃទៀត ក្រោយពីបានឃើញតម្លៃ UST ដែលជា Stable Coin បានធ្លាក់ចុះបែបនេះពួកគេក៏ចាប់ផ្តើមភ័យ ហើយបាននាំគ្នាដក UST មកលក់ព្រមៗគ្នា។ ដូចដែលបានដឹង UST ជាalgorithmic Stable coin ដែលប្រើប្រាស់ LUNA ជាToken ជួយរក្សាស្ថេរភាពតម្លៃ។នៅពេលដែលតម្លៃ UST ធ្លាក់បែបនេះ Terra នឹងបង្កើត LUNA បន្ថែមដែលធ្វើអោយអ្នកដែលមាន LUNA ហើយបានសិក្សាច្បាស់ពីវា ក៏ចាប់ផ្តើមសម្រុកលក់LUNAរហូតធ្វើអោយតម្លៃរបស់LUNA ធ្លាក់ពី 60$ សល់ត្រឹម 30$ (-50%) ក្នុងរយពេលក្រោមមួយថ្ងៃ។ការធ្លាក់បែបនេះបានធ្វើអោយអ្នកវិនិយោគចាប់ផ្តើមភ័យខ្លាចទទឹមនឹងពេលដែលCoin ធំក៏កំពុងតែធ្លាក់ដូចគ្នាដូច្នេះពួកគេក៏បានសម្រុកលក់ LUNA។ការធ្លាក់ថ្លៃរបស់ LUNA និង UST ធ្លាក់ក្រោម 1$ បានធ្វើអោយការស្រោចស្រង់តម្លៃUST មកនៅ1$ វិញគឺពិបាកព្រោះ Algorithm របស់ Terra អាចបង្កើតក្នុងមួយថ្ងៃបាន$293 លាននៃ LUNA ប៉ុណ្ណោះ ហើយ រឿងមួយទៀតគឺមានតែអ្នកដកUST ហើយយកទៅលក់អត់មានអ្នកត្រូវការសោះ។ វាបន្តធ្លាក់ថ្លៃរហូតដល់Do Kwon បានសម្រេចចិត្តដក BTC ពីឃ្លាំង ចំនួន 750លានដុល្លារ ទៅបញ្ជាំ ដើម្បីយកលុយមកស្រោចស្រង់ UST និង LUNA ការស្រោចស្រង់នេះបានជួយ UST និង LUNA បានតែមួយរយខ្លីប៉ុណ្ណោះ។មិនដល់មួយថ្ងៃផងតម្លៃក៏នៅតែធ្លាក់ដដែល ព្រោះបាត់បង់ការជឿជាក់ ហើយ ទទួលបានការវាយប្រហាររហូតតាមរយអ្នកដែលមានលុយធំ ទៅទិញUST ក្នុងតម្លៃថោក ហើយទៅបើក Short LUNA នៅក្នុងទីផ្សារ Future ហើយរងចាំអោយUSTឡើងថ្លៃពួកវាក៏បុកលក់UST ដើម្បីអោយUST ធ្លាក់ថ្លៃហើយ Terra នឹងចាប់ផ្តើមបង្កើត LUNA បន្ថែម រួចវានឹងធ្វើអោយLUNA ធ្លាក់ថ្លៃពួកវាក៏បានកម្រៃពីការ Short LUNA យ៉ាងច្រើនសន្ធឹកសន្ធាប់ហើយពួកវាធ្វើវិធីបែបនេះដដែលៗរហូត។
2. តើLUNA និង UST អាចឡើងថ្លៃវិញទេ?
ចម្លើយខ្លី: LUNA លែងមានអនាគតហើយ។ សម្រាប់ UST ក៏ពិបាកឡើងមក 1$ វិញដែរ បើអាចមក1$ វិញបានមានតែត្រូវប្រើពេលយូរជាមួយនឹងដំណោះស្រាយដ៏ត្រឹមត្រូវរបស់ Terra។
ដំណោះស្រាយចំពោះមុខរបស់ Terra គឺ បន្ថែមការបង្កើត LUNA(ពី293លានដុល្លារ ទៅ 1200លានដុល្លារក្នុងមួយថ្ងៃ) ដើម្បីមកស្រោចស្រង់តម្លៃ UST ដែលសព្វថ្ងៃវាបានបង្កើតLUNA ដល់ទៅ 29,708,384,256 Token ហើយ(ប្រើតំណនេះដើម្បីមើលពត៍មានបន្ថែមពីការបង្កើត LUNA និង UST), រឿងទីពីរគឺបិទមិនអោយមានការលេង FUTURE របស់LUNA, ទីបី គឺការកម្ទេច UST ដែលមានក្នុង Community pool និង UST cross-chain ចំនួន 1,017,233,195 UST ដែលស្មើនឹង 11% នៃចំនួនUST ដែលធ្លាប់បានបង្កើតសរុប, រឿងទី4នៅថ្ងៃអនាគតវាអាចប្តូរពី algorithmic Stable coin ទៅជា Collateral Stable coinវិញ។