LUNA ធ្លាក់ថ្លៃដល់ទៅ 50% ហើយ UST ដែលជាStable coin របស់ Terra បានធ្លាក់ថ្លៃពី $1 ដល់ $0.68

LUNA, UST ជាToken របស់ក្រុម Terraform Labs ដែលមាន Do Kwon ជាco-founderUST ជាStable coin(algorithmic stablecoin) របស់Terra មានន័យថាតម្លៃរបស់វាមិនត្រូវឡើង ឬ ទាបជាង 1$ ខ្លាំងពេកទេ។ ចំណែកLUNA ជាToken ប្រើដើម្បីជួយរក្សាតម្លៃអោយ 1UST = 1$។ តើវាជួយរបៀបយ៉ាងម៉េច? នេះជាចម្លើយ: ចំនួន LUNA & UST ត្រូវបានបង្កើតឡើងដោយម៉ាស៊ីន (algorithm) នៅពេលដែលតម្លៃរបស់UST ធ្លាក់ថ្លៃក្រោម 1$ ម៉ាស៊ីនវានឹងយកUST ទៅទិញ LUNA(តាមរយ: ការអនុញ្ញាត្តិអោយ យើងយក 1UST ទៅដូរយកLUNA ក្នុងតម្លៃ1ដុល្លារ តើមានអ្នកណាមិនចង់បានយកលុយក្រោម1ដុល្លារទៅដូរយកលុយ1ដុល្លារ។) វាធ្វើអោយចំនួន UST កនុងទីផ្សារថយចុះហើយតម្រូវការក៏កើនឡើងដែលធ្វើអោយតម្លៃរបស់វាឡើងមក1$ វិញ, នៅពេលដែល តម្លៃ UST កើន 1$ ម៉ាស៊ីនវានឹងចាប់ផ្តើមដុត LUNA ដើម្បីបង្កើតUSTបន្ថែមដែលធ្វើអោយចំនួន UST កើនរួចតម្លៃរបស់វាធ្លាក់មក1$វិញ(តាមរយ: ការអនុញ្ញាត្តិអោយយើងយកLUNA ក្នុងតម្លៃ 1$ ទៅដូរយកUST ដែលមានតម្លៃច្រើនជាង1$ តើមានអ្នកណាមិនចង់បាន)។

ជាមួយTerraform Labs ក្រុមហ៊ុនផ្សេងៗអាចបង្កើត DEFI(Decentralized Finance – ជាកន្លែងខ្ចី, សន្សំ, និងប្តូរលុយ នៅក្នុង Blockchain ចុចតំណនេះដើម្បីមើលពី DEFI ដែលបង្កើតដោយTerra)។ ហើយTerra money ដែលជាក្រុមហ៊ុន DEFI បានផ្តល់អត្រាការប្រាក់ដល់ទៅ 20% សម្រាប់អ្នកផ្ញើ UST ដែលនេះជាមូលហតុធ្វើអោយមានតម្រូវការ UST។ ហើយកាលពីប៉ុន្មានខែចុងក្រោយនេះ Terraform Labs បានចំនេញលុយជាច្រើនដោយសារតម្លៃLUNA បានឡើងថ្លៃខ្លាំងហើយក្រុមហ៊ុនក៏បានទិញBitcoin និង តម្កល់ទុកក្នុងឃ្លាំងខ្លួនការពារតម្លៃរបស់ UST ធ្លាក់ថ្លៃនៅថ្ងៃអនាគត​ហើយថ្ងៃនោះក៏បានមកដល់ គឺកាលពីព្រឹកមិញនេះតម្លៃ UST បានធ្លាក់ថ្លៃដល់ទៅ 32% សល់ 0.68$ ក្រុមហ៊ុនក៏បានដកBTC មានតម្លៃរហូតដល់ 750លានដុល្លារ ទៅបញ្ជាំអោយក្រុមហ៊ុនជួញដូរភាគហ៊ុនដើម្បីយកលុយមករក្សាតម្លៃរបស់UST អោយមកនៅ1$ វិញសួរថាហេតុអ្វីបានជាអត់ដក UST ទៅទិញLUNA ដើម្បីរក្សាតម្លៃ ចម្លើយ គឺដោយសារតម្លៃរបស់ Token ទាំងពីរបានធ្លាក់ថ្លៃខ្លាំងក្នុងពេលតែមួយដែលធ្វើអោយក្រុមហ៊ុនសម្រេចចិត្តមិនយកគោលការណ៏ Algorithmic stablecoin មកអនុវត្តទាំងស្រុង។

សព្វថ្ងៃនេះលុយតម្កល់របស់ Luna Foundation Guard គឺនៅសល់ 201.16 លានដុល្លារ ដែលក្នុងនោះមាន 104.01 លានដុល្លារនៅក្នុង Terra chain, និង 97.15 លានដុល្លារក្នុង AVAXចុចតំណនេះដើម្បីមើលពត៍មានបណ្ថែម។

Luna Foundation Guard reserves

ប្រភព: https://www.terra.money/intro-to-terra , coinmarketcap