Ragnarok Labyrinth NFT ជាហ្គេម Free to play &Play to earn ដែលជាហ្គេមបំលែងពីហ្គេម Ragnarok Online
Rangnarok Labyrinth NFT ជាហ្គេមដែលអ្នកទាំងអស់គ្នាអាចលេងបានដោយមិនគិតថ្លៃ ហើយអាចរកលុយបានមកវិញជា Token របស់វាផងដែរ។ សួរថាបានលុយច្រើនអត់ ចម្លើយគឺមិនសូវជាបានច្រើនទេតែសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមស្រាប់ហើយខ្ញុំគិតថាវាក៏មិនខាតអីដែរគ្រាន់តែលេងយកសប្បាយផង ហើយ អាចរកលុយបានទៀតមានរឿងអីមិនល្អ។ Rangnarok Labyrinth NFT ជាហ្គេមក្នុងទូរស័ព្ទលេងបានទាំង Iphone និង Android។ វាជាប្រភេទហ្គេម Idle MMORPG (ជាប្រភេទអនឡាញមិនចាំបាច់លេងដោយផ្ទាល់ គឺយើងអាចដាក់អោយវាលេងAuto បាន)៕ ដើម្បីដកជាលុយបានយើងត្រូវ រក Token ONBUFF POINT ដែលអាចរកបានដោយការបំពេញបេសកកម្មក្នុងហ្គេម ហើយប្តូរវាជា Token NEWTON រួចយក NEWTON ប្តូរជា ONIT ដើម្បីផ្ញើរទៅCrypto exchange ដើម្បីដកជាលុយ បញ្ជាក់ហ្គេមនេះគឺនៅក្នុងChain Ethereum ចឹងពេលផ្ញើONIT ទៅកាន់Crypto exchange យើងចាំបាច់ត្រូវមាន Eth ដើម្បីបង់ថ្លៃGas។
នៅក្នុង ហ្គេមមានតួអង្គ4អោយយើងលេង Swordman, Mage, Archer, Thief។ ហើយការលេងចំនួន 6បែប: Explore the labyrinth, Party (អញ្ចើញមិត្តភក្តិមកលេងជុំគ្នា), PVP (វាយគ្នារវាងអ្នកលេងជាមួយអ្នកលេងដ៏ទៃទៀតដើម្បីបានរង្វាន់), Boss Fight (វែជាមួយមេ), Customization(ការតុបតែងតួអង្គ), Exchange everything(ទិញលក់របស់របររវាងអ្នកលេងជាមួយអ្នកលេងនៅក្នុងហ្គេម)។
លីងទៅកាន់ហ្គេម: https://labyrinthnft.gnjoy.id/en#home