ប្រទេសចិនចាប់ផ្តើមរឹតបន្ទឹងទៅលើការប្រើប្រាស់កាក់ USDT ដើម្បីជាមធ្យោបាយក្នុងការ Trade forex

ព្រះរាជអាជ្ញាកំពូលរបស់ប្រទេសចិនបានចេញមកគម្រោងថាការប្រើប្រាស់កាក់ USDT ដើម្បីជាមធ្យោបាយក្នុងការជួញដូររូបិយប័ណ្ណរវាងក្នុងនិងក្រៅប្រទេសគឺជាអំពើខុសច្បាប់។ទីភ្នាក់ងារនេះបានចេញសេចក្តីថ្លែងការណ៍រួមមួយជាមួយរដ្ឋបាលរដ្ឋនៃការប្តូររូបិយប័ណ្ណបរទេស (SAFE) នៅថ្ងៃទី 27 ខែធ្នូ ដោយជំរុញឱ្យមន្ត្រីក្នុងតំបន់អនុវត្តវិធានការតឹងរ៉ឹងប្រឆាំងនឹងការប្រើប្រាស់ USDT ក្នុងប្រតិបត្តិការប្តូរប្រាក់បរទេសឆ្លងព្រំដែន។ដោយក្នុងសេចក្តីថ្លៃងការណ៏នោះបានបញ្ចាក់ច្បាស់ថាពួកគេនឹងផ្ដន្ទាទោសទៅលើគ្រប់សកម្មភាពនៃការជួញដូររូបិយប័ណ្ណក្រៅប្រទេស។ហើយរាល់សកម្មភាពដែលពាក់ព័ន្ធនឹងការជួញដូរលុយ Yuan ដោយប្រើប្រាស់គ្រ៊ីបតូគឺជារឿងខុសច្បាប់រួមទាំងអ្នកដែលផ្តល់សេវាដោះដូរលុយ និង ជំនួយបច្ចេកទេសផងដែរ។អាជ្ញាធរចិនធ្លាប់បានផ្តន្ទាទោសដល់បុគ្គលមួយរូបឈ្មោះ Zhao Dong ដែលជាស្ថាបនិកក្រុមហ៊ុន RenrenBit ដែលផ្តល់សេវាដោះដូរកាក់គ្រ៊ីបតូដោយត្រូវជាប់ទោសចំនួន 7 ឆ្នាំ និងពិន័យជាទឹកប្រាក់ 322,000 $។ Zhao Dong បានទិញកាក់ USDT ពី Arab ហើយយកមកលក់បន្តនៅប្រទេសចិន។

ថ្ងៃនេះ OKX បានប្រកាសពីដំណឹងដកគូរកាក់ប្រភេទ Privacy ដែលរួមមាន Monero, Zcash(ZEC), Dash, និង Horizon(ZEN)។ ដោយ OKX នឹងធ្វើការដក់គូរកាក់ដល់ទាំងនោះដល់ទៅ 11 នៅថ្ងៃទី 5 ខែ មករា ឆ្នាំ 2024។ហេតុផលនៃការដកគឺគម្រោងកាក់ទាំងនោះមិនបានបំពេញតាមគោលការណ៏របស់ OKX និង ដោយសារតែការផ្តល់មតិរិះគន់ពីអ្នកវិនិយោគ។នៅថ្ងៃទី 5 ខែ មីនាឆ្នាំ 2024 OKX នឹងបិទមិនអោយដកកាក់ទាំងនោះដូច្នេះអ្នកដែលមានកាក់ទាំងនេះចាំបាច់ត្រូវតែដកអោយបានមុន។

ប្រភព:

Cointelegraph

Cointelegraph