ក្រុមហ៊ុន Santiment បានបង្ហាញពីគម្រោងកាក់ចំនួន 10 ដែលមានការអភិវឌ្ឃន៏ច្រើនបំផុតក្នុងរយ:ពេល 30 ថ្ងៃចុងក្រោយ

Santiment គឺជាក្រុមហ៊ុនវិភាគទៅលើគម្រោងគ្រ៊ីបតូបានបង្ហាញកាក់ចំនួន 10 ដែលមានការអភិវឌ្ឃន៏ច្រើនបំផុតក្នុងរយ:ពេល 30 ថ្ងៃចុងក្រោយដោយយោងទៅតាមសកម្មភាពក្នុង Github(ជា Platform រក្សាកូដ)។គម្រោងកាក់ទាំងនោះរួមមាន: Cardano (ADA), Polkadot(DOT), Kusama(KSM), Avalanche(AVAX), DFINITY(ICP), Hedera(HBAR), Cosmos(ATOM), Optimism(OP), Status(SNT), Chainlink(LINK)។

ថ្ងៃនេះលោក Vitalik Buterin ដែលជាស្ថាបនិករបស់ Ethereum បានលើកពីគម្រោងដោះស្រាយបញ្ហារបស់ Ethereum សព្វថ្ងៃទាក់ទងនឹង Proof-of-stakeដើម្បីអោយវាកាន់តែងាយស្រួលជាងមុន។បញ្ហាដែល Ethereum កំពុងតែប្រទះសព្វថ្ងៃគឺមាន Validator ចូលរួមច្រើនដូចនេះការធ្វើ Signature ក៏ត្រូវច្រើនដូចគ្នាដែលអាចនឹងធ្វើអោយ Ethereum មានល្បឿនយឺតដូចនេះដើម្បីអោយវាដំណើរការបានទៅរលូន Vitalik បានលើកពីដំណោះស្រាយចំនួន 3 ដែលអាចទាមទារ Signature តែ 8,192 signatures។ដំណោះស្រាយទាំងបីនោះរួមមាន:

  1. ទាមទារកាក់ Eth ច្រើនជាងមុនដើម្បីធ្វើជា Validator node របស់ ethereum បានដូចនេះអ្នកដែលមានកាក់តិចនឹងចួលរួមគ្នាដើម្បីធ្វើជា Validator។វានឹងកាត់បន្ថយចំនួន Validator node។
  2. ដំណោះស្រាយទីពីរគឺ Ethereum អាចនឹងបែងចែកការ Stake ជា 2 Layers ដែលទីមួយត្រូវមានលក្ខខណ្ឌខ្ពស់ និង មួយទៀតគឺលក្ខខណ្ឌទាបហើយ Layer ទាំងពីរនឹងមាននាទីផ្សេងគ្នាក្នុងការបញ្ចប់ Block ក្នុង Ethereum។
  3. ទីបីគឺ ​Validator នឹងត្រូវជ្រើសរើសដើម្បីមកបញ្ចប់ Block ទៅតាម Slot នីមួយៗធ្វើបែបនេះចំនួននៃ Signature នឹងត្រូវបានកាត់បន្ថយតែត្រូវបន្ថែមភាពលំបាកអោយ Validator (complexity)។

ប្រភព ៖

bitcoin sistemi