មកស្គាល់គម្រោង NFT Moonbirds តម្លៃ 200លានដុល្លារដែលកំពុងឈរតំណែងលេខ1 ក្នុង Opensea
Not Financial Advice – មិនមែនជាដំបូន្មានហិរញ្ញវត្ថុ
ថ្ងៃនេះបើអ្នកចូលវេបសាយលក់រូប NFT ដែលមានឈ្មោះថា Opensea អ្នកប្រាកដជាបានឃើញProject មួយឈ្មោះថា Moonbirds (រូបសត្វទីទុយបែបPixel) នៅលើគេបង្អស់ដែលសព្វថ្ងៃ មានតម្លៃជួញដូរសរុបចំនួន 38,200ETH ដែលគិតជាលុយដុល្លារគឺ ជាង 200លានដុល្លារ ហើយតម្លៃទាបជាងគេបំផុតគឺ 20.35 ETH ឬ $59,751។ គម្រោងនេះមានចំនួនរូបសរុបចំនួន 10,000 រូប តម្លៃបើកលក់ដំបូងក្នុងវេបសាយរបស់គេ គឺ 2.5 ETH ឬ $7,341។ តម្លៃដែលបានលក់ចេញថ្លៃបំផុតគឺ 110ETH ឬ $323,272។
NFT ជាគម្រោងរបស់ក្រុមការងារដែលមានឈ្មោះថា PROOF Collective ដែលមានម្ចាស់គម្រោងឈ្មោះថា Kevin Rose ដែលលោកធ្លាប់ជាប់ឈ្មោះជា Top 25 Most Influential people on The web របស់កាសែត TIME។ លោកក៏ជា Top 25 Angel Investor របស់ Bloomberg ផងដែរ។
លោកGary Vaynerchuk ដែលជាបុគ្គលមានឈ្មោះល្បីលើបណ្តាញសង្គម និង ជាអ្នកវិនិយោគផងដែរ ក៏បានទិញរូបNFT នេះដល់ទៅ4រូបផងដែរ។
សម្រាប់ពេលអនាគតគម្រោងNFT នេះនឹងទៅជាយ៉ាងណាក៏អត់ទាន់មានអ្នកដឹងដែរ។
ប្រភព:
https://opensea.io/collection/proof-moonbirds
វេបផ្លូវការរបស់គម្រោង Moonbirds