អ្នកវិនិយោគលើកាក់LUNA និង UST ក្នុងBinance ក៏អាចទទួលបានAirdrop ថ្មីពីគម្រោងTerra ដែរ។
ដូចដែលអ្នកទាំងអស់គ្នាបានដឹងTerra នឹងកសាងឡើងវិញហើយវានឹងចែកកាក់ថ្មីជូនដល់អ្នកដែលមានកាក់ចាស់របស់វាដូចជា LUNA និង USTអានបន្ថែមទីនេះ។ ជាមួយគ្នានេះដែរខ្ញុំបានទទួលសំណួរជាច្រើនអំពី បើខ្ញុំមានកាក់ចាស់របស់Terra (LUNA ឬ UST) តើខ្ញុំអាចទទួលAirdrop នេះឬអត់? ចម្លើយគឺ បានព្រោះថ្មីនេះ Binance បានប្រកាសហើយៗថានឹងចែកកាក់ថ្មីដល់អ្នកដែលមានកាក់ចាស់ខាងក្រោមនេះជារឿងដែលអ្នកទាំងអស់គ្នាគួរដឹង។
1. Binance បានផ្អាកមិនអោយដកឬផ្ញើកាក់ UST(ចាស់) និង LUNA(ចាស់)។
2. Binance បានបិទមិនអោយមានការទិញឬលក់កាក់ LUNA(ចាស់) និង UST (ចាស់)។
3. Binance បានប្តូរឈ្មោះ កាក់ LUNA(ចាស់)ទៅជា LUNC និង UST(ចាស់)ទៅជា USTC។
4. សម្រាប់អ្នកដែលមានកាក់LUNA និង UST ចាស់Binance នឹងបើកអោយទិញ ឬ លក់វិញនៅថ្ងៃទី 30 ឧសភា វេលាម៉ោង 16: 30។ ហើយវានឹងបើកអោយដក ឬ ផ្ញើនៅមោ៉ង 16:45។
5. សម្រាប់ប្រភេទអ្នកកាន់កាក់Pre-attack LUNA (មិនបានរាប់បញ្ចូលUST) ក្នុង Binance វានឹងយកកាក់ក្នុង Spot, Margin, Savings, Staking, Coin-margined account មកគណនាអោយតែមិនរាប់អ្នកដែលមានកាក់ក្នុង Future ទេ។
6. សម្រាប់អ្នកដែលកាន់កាក់ប្រភេទPost-attack LUNA និង UST វានឹងយកកាក់ក្នុង Spot account មកគណនា។
7. សម្រាប់អ្នកដែលធ្លាប់បានយក UST ទៅផ្ញើដើម្បីបានការប្រាក់ 20% ក្នុងBinance អ្នកក៏មានសិទ្ធិទទួលបានAirdrop កាក់ថ្មីដែរ។
បើចង់ដឹងថាយើងអាចទទួលកាក់ថ្មីចំនួនប៉ុន្មានវីដេអូខាងក្រោមមានពន្យល់ សម្រាប់អ្នកអត់ដឹងតើអ្វីជា Post-attack និង Pre-attack អាចអានបន្ថែមតាមតំណនេះ។
ប្រភព: https://www.binance.com/en/support/announcement/c52fa3c686be4b2b9d5df50de15847ec