មកដឹងពីប្រវត្តិ The Bitcoin Pizza Day ទាំងអស់គ្នា
ថ្ងៃទី 22 ខែ ឧសភា ត្រូវបានកំណត់ជាថ្ងៃ The Bitcoin Pizza Day ព្រោះវាគឺជាថ្ងៃដែល Bitcoin ត្រូវបានយកមកចាយវាយដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រដោយការយកBitcoin ចំនួន 10,000 BTC ទៅទិញPizza។
កាលពី 12 ឆ្នាំមុន(ឆ្នាំ 2010)មានអ្នកសរសេរប្រូក្រាមម្នាក់មានឈ្មោះថា Laszlo Hanyecz ចង់បរិភោគ Pizza ហើយគាត់ក៏បាន ប្រកាសក្នុងវេបសាយ Bitcointalk.org ថាគាត់នឹងចាយចំនួន 10,000 BTC ដល់អ្នកដែលអាចកម្ម៉ង់Pizza អោយគាត់បាន។ពេលនោះ10,000BTC ស្មើនឹង $41 ប៉ុណ្នោះ។អស់រយ:ពេលជាច្រើនថ្ងៃគាត់នៅតែមិនទាន់រកអ្នកកម្ម៉ង់Pizza អោយគាត់បាន។ រហូតដល់ថ្ងៃទី 22 ខែ ឧសភាទើបមានក្មេងប្រុសម្នាក់ដែលមានអាយុទើបតែ 19ឆ្នាំ បានយល់ព្រមកម្ម៉ង់ Pizza ដើម្បីដូរយក BTC ចំនួន 10,000BTC។ ក្មេងប្រុសនោះឈ្មោះថា Jeremy Sturdivant គាត់បានធ្វើការកម្ម៉ង់អោយ Laszlo Hanyecz ហើយបានBitcoin ត្រឡប់មកវិញ។ សព្វថ្ងៃតម្លៃ 10,000 BTC គឺស្មើនឹង 293 លានដុល្លារ។