ក្រុមហ៊ុនរថយន្តជប៉ុនToyota និង Nissan បានចូលប្រឡូក Metaverse ហើយ
កាលពីថ្ងៃទី 22 ខែមេសាកន្លងមកនេះ ក្រុមហ៊ុន Toyota និង Nissan បានអោយដឹងថាខ្លួនកំពុងឈានចូលMetaverseដែលខ្លួននឹងផ្តល់បទពិសោធន៍ថ្មីដល់អតិថិជនរបស់ខ្លួន តាមបែប Virtual Experience (អនឡាញ) ការរៀបចំការតាំងពិពរណ៍បង្ហាញផលិតផលរបស់ខ្លួនតាមរបៀបអនឡាញដែលអាចយក Virtual Reality មកប្រើ និងរៀបចំការិយាល័យអនឡាញអោយបុគ្គលិកខ្លួន។
ក្រុមហ៊ុនទាំងពីរបានសហការណ៏េជាមួយក្រុមហ៊ុនផលិតGame មួយដែលមានឈ្មោះថា VRChat។VRChat នឹងជួយក្រុមហ៊ុនទាំងពីរនេះ រៀបចំការតាំងពិពរណ៍ដ៏ធំមួយតាមរយ: VR (Virtual Reality)។ក្រុមហ៊ុនមានគោលដៅដូចគ្នាគឺចូរ Metaverse តែមានចំនុចខុសគ្នាបន្តិចត្រង់ថា Toyota គឺផ្តោតលើ ការតាំងពិពរណ៍ផលិតផលរបស់ខ្លួនអោយអតិថិជន តែ Nissan ផ្តោតទៅលើការធ្វើការពីចំងាយរបស់បុគ្គលិក (remote work experience)។
ប្រភព: https://cryptopotato.com/nissan-and-toyota-enter-the-metaverse-with-two-different-approaches/