ការរងចាំបានមកដល់ The Sandbox ចាប់ផ្តើមដាក់លក់ដីប្លង់ថ្មីទៀតហើយ

សម្រាប់អ្នកដែលបានខកខានទិញដីនៅក្នុងThe Sandbox កាលពីវគ្គមុនដែលមានឈ្មោះថា The Mega City 1 មិនចាំបាច់ខកចិត្តទៀតទេព្រោះ The Sandbox បានប្រកាសថានឹងដាក់លក់ដីប្លង់ថ្មីThe Mega City 2 នៅ ថ្ងៃទី 28 ខែមេសាម៉ោង 8 យប់ខាងមុខនេះ។ប្លង់ដីថ្មីគឺមានគម្រោងអភិវឌ្ឈលើផ្នែក​ កន្លែងសម្រាកលំហែកាយ កន្លែងកម្សាន្ត វប្បធម៍ កន្លែងអប់រំ វិនិយោគ ទេសចរណ៍ និងធនាគារ។​ដែលThe Sandbox បានចាប់ដៃគូរជាមួយក្រុមហ៊ុនធំមួយចំនួនអោយមកអភិវឌ្ឈលើគម្រោងដីនេះមានដូចជា: Ocean Park, Standard Chartered, Regal Hotels Group, Tatler Asia, EVI, Brinc, Madworld, Gameone, Chord Hero, Time Gates of Hongkong POP Culture, និង UFO School។ សម្រាប់ពត៍មានបន្ថែមអំពី ប្លង់ដីអាចចូលមើលតាមលីងនេះបាន: The Mega City 2

The Sandbox មានគម្រោងនឹងដាក់អោយដេញថ្លៃដីចំនួន 38 ប្លង់នៅក្នុងOpensea។ និងមានប្រភេទដីផ្សេងទៀតដែលអ្នកអាចមើលខាងក្រោម។

the sandbox land and price

ក្រៅពីដីហើយ The sand box ក៏នឹងចែកPremium NFT ផ្សេងៗទៀតផងដែរបើសិនជាអ្នកទិញPremium Land។

The Mega city 2 land sale

សម្រាប់ពត៍មានបន្ថែម: link