ក្រុមការងាររបស់ Sky Mavis បានយកលុយមកវិញចំនួន 5.7 លានដុល្លារពីការវាយប្រហារទៅលើ Ronin Bridge
Sky Mavis គឺជាក្រុមហ៊ុននៅពីក្រោយគម្រោងហ្គេម Play-to-earn ដ៏ល្បីឈ្មោះមួយ Axie Infinity បានប្រកាសថាខ្លួនបានជំនួយពីអាជ្ញាធររបស់ន័រវេសដែលជួយយកលុយអោយខ្លួនវិញបានចំនួន 5.7 លានដុល្លារដោយលុយទាំងនេះគឺជាលុយដែលចោរបានលួចកាលពីឆ្នាំ 2022។អាជ្ញាធររបស់ន័រវេសដែលមានឈ្មោះកាត់ថា Økokrim បានជួយ Sky Mavis តាមរយ:ការបង្កក់លុយរបស់ចោរដែលបានលួចក្នុង Ronin Bridge។
លុយដែលទទួលបានពីការបង្កក់លើកនេះមួយចំនួន(85%)គឺនឹងត្រូវបានវេរចូលក្នុង Axie Infinity treasury វិញហើយមួយចំនួនទៀត(15%)នឹងត្រូវបានផ្តល់ជូនដល់អ្នកដែលបានជួយយកលុយនេះមកវិញ។
ជាមួយនឹងការបង្កក់ចំនួន 5.7 លានដុល្លារលើកនេះអាជ្ញាធរក៏បានបង្កក់កាក់ដ៏ទៃផ្សេងទៀតចំនួន 40លានដុល្លារផងដែរ។ Sky Mavis បានអោយដឹងថាការវេរកាក់របស់អាជ្ញាធរមកអោយក្រុមហ៊ុនវិញគឺអាចនឹងត្រូវប្រើពេលហើយអត់ប្រាប់ពីកាលបរិច្ឆេទដែលនឹងវេរអោយក្រុមហ៊ុនវិញនោះទេ។
ទាក់ទងនឹងការវាយប្រហារ Ronin Bridge
ការវាយប្រហារ Ronin Bridge ត្រូវបានរាប់បញ្ចូលជាការវាយប្រហារដែលខាតលុយច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។កាលពីថ្ងៃទី 29 ខែ មីនា ឆ្នាំ 2022 , Ronin Network បានរាយការណ៏ថាប្រព័ន្ធ Ronin Bridge របស់ខ្លួនត្រូវបានវាយប្រហារដែលចោរបានលួចកាក់ Eth ចំនួន 173,600 Eth និងកាក់ USDC ចំនួន 25.5 លានដុល្លារដែលគិតជាលុយសរុបកាលពីពេលនោះគឺ 612 លានដុល្លារ។ Sky Mavis បានប្រកាសទទួលការវិនិយោគចំនួន 150 លានដុល្លារដើម្បីសងអ្នកប្រើប្រាស់ដែលបានខាតបង់កាក់ខ្លួននៅខែ មេសា ឆ្នាំ 2022។តាំងពីពេលនោះមកក្រុមហ៊ុន Sky Mavis បានខិតខំធ្វើការដើម្បីរក្សាការពារ protocol របស់ខ្លួនដោយបានចាប់ដៃគូរជាមួយGoogle Cloud ដើម្បីអោយ Google Cloud ក្លាយជា Validator មួយរបស់ខ្លួន។
ប្រភព: Cointelegraph