បណ្តាញសង្គមក្នុង Web3 ឈ្មោះ FriendTech បានប្តូរទៅប្រើ Blockchain ខ្លួនឯងឈ្មោះ FriendChain

កម្មវិធីបណ្តាញសង្គម Web3 ឈ្មោះ FriendTech បានសម្រេចផ្តាច់កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ Blockchain Base ដោយការប្តូរទៅប្រើ Blockchain ថ្មីខ្លួនឈ្មោះ FriendChain ដែលបានបង្កើតដោយការសហការជាមួយ Condiut។

ក្នុង Blockchain FriendChain នេះកាក់របស់ FriendTech នឹងត្រូវបានយកទៅប្រើប្រាស់ជាកាក់បង់ Gas fee ។មកដល់ថ្ងៃនេះ FriendTech នៅមិនទាន់បានប្រកាសថ្ងៃដែលខ្លួននឹងធ្វើការផ្លាស់ប្តូរនៅឡើយទេតែបានប្រាប់ថាខ្លួននឹងប្រកាសកាលបរិច្ឆេទនៃការផ្លាស់ប្តូរនេះនៅប៉ុន្មានខែខាងមុខទៀត។

ថ្មីៗនេះចំនួនអ្នកប្រើប្រាស់ FriendTech ហាក់ដូចជាមានការថយចុះទាំងអ្នកដែលចូលទិញ Key ដើម្បីចូលមើល Post VIP របស់បុគ្គលល្បីៗជាដើម។

ប្រភព: theBlock