អូស្ត្រាលីអាចនឹងមាន Spot BTC ETFs នៅចុងឆ្នាំ 2024 នេះ
យោងតាមរបាយការណ៏របស់ Bloomberg បានអោយដឹងថាប្រទេស អូស្ត្រាលី អាចនឹងមាន Spot BTC ETF ទីមួយរបស់ខ្លួននៅចុងឆ្នាំនេះ។ ផ្សារមូលបត្រអូស្ត្រាលី (ASX) អាចនឹងបើកភ្លើងខៀវអោយបើក Spot BTC ETF នៅចុងឆ្នាំ 2024។ Bloomberg បានអោយដឹងថាមានក្រុមហ៊ុនវិនិយោគជាច្រើនកំពុងស្នើរបើក Spot BTC ETF ដែលមានដូចជា BetaShares, VanEck និង DigitalX ជាដើម។
Spot Bitcoin ETFs គឺហាក់ដូចជាភ្លើងឆេះព្រៃដែលកំពុងរាលទៅគ្រប់ប្រទេស។ ផ្សារមូលបត្រសហរដ្ធអាមេរិក (SEC) បានអនុម័តសំណើរ Spot BTC ETFs ចំនួន 11 កាលពីខែមករា ឆ្នាំ 2024។ ហុង កុង នឹងចាប់ផ្តើមបើកអោយមានការជួញដូរ Spot BTC ETFs នៅថ្ងៃនេះ ហើយឥឡូវនេះអូស្ត្រាលីកំពុងតែត្រៀមអនុម័ត Spot BTC ETFs ផងដែរ។
កាក់ BTC ឡើងថ្លៃដល់ទៅ 73,737 (All Time High – ATH) កាលពីសហរដ្ធអាមេរិកអនុម័ត Spot BTC ETFs ហើយអាចស្រដៀងគ្នាជាមួយ ហុង កុងដែលយើងអាចរងចាំមើលថាតើ BTC នឹងឡើងដល់ប៉ុណ្ណានៅពេល ហុង កុងបើកអោយជួញដូរ។ CoinCodex បានទាយថា BTC អាចនឹងឡើងដល់ 83,238$ នៅថ្ងៃទី 29 ខែ ឧសភា ខណ: ដែល Changelly ទាយថា BTCអាចឡើងដល់ 84,049$ នៅថ្ងៃទី 24 ខែ ឧសភានេះ។
ប្រភព: watcherguru