តើអ្វីជា ERC-404 ក្នុង Ethereum?

ERC-404 គឺជាស្តង់ដារថ្មីរបស់កាក់ក្នុង Blockchain Ethereum។ ពីដើមមក Ethereum មានស្តង់ដារកាក់ធំៗចំនួន 2 គឺ ERC-20 និង ERC-721។ ERC-20 គឺត្រូវបានប្រើសម្រាប់កាក់គ្រ៊ីបតូទូទៅហើយ ERC-721 ត្រូវបានប្រើសម្រាប់ NFT។ រីឯ ERC-404 គឺជាការបូកបញ្ចូលមុខងាររបស់ ERC-20 និង ERC-721 រួមបញ្ចូលគ្នា។យ៉ាងណាមិញ ERC-404 ក៏មិនត្រូវបានបង្កើតដោយក្រុមការងាររបស់ Ethereum ផ្ទាល់នោះដែរគឺវាត្រូវបានបង្កើតដោយក្រុម Pandora ដែលក្រុមនេះហៅប្រភេទកាក់ ERC-404 នេះថាជា Semi-fungible token។

តើវាធ្វើការយ៉ាងណា ?

ជាមួយស្តង់ដារថ្មីនេះគឺ កាក់(token) ទាំងអស់គឺភ្ជាប់គ្នាជាមួយ NFT។ ក្នុងករណីអត់មានអ្នកទិញកាក់ដែលបានបង្កើតមកនេះឬក៏ទិញមិនគ្រប់មួយកាក់ នោះ NFT ដែលភ្ជាប់ទៅជាមួយកាក់នេះនឹងត្រូវបានដុតតែផ្ទុយមកវិញបើសិនជាមានអ្នកទិញគ្រប់មួយកាក់ឬច្រើនជាងនេះនោះ NFT ដែលបានដុតនោះនឹងត្រូវបានបង្កើតឡើងអោយដូចដើមវិញ។លើសពីនឹងទៅទៀតអ្នកដែលមាន NFT គាត់អាចលក់មួយផ្នែកនៃ NFT របស់គាត់ក៏បានដែរក្នុងករណីដែលពួកគេមិនចង់លក់ NFT ទាំងមូល។

តើហេតុអ្វីចាំបាច់មាន ERC-404 ?

វាបង្កើតដើម្បីដោះស្រាយបញ្ហា 2៖

  1. ជាមួយ NFT ដើមនៅពេលដែលពួកគេចង់លក់គឺពួកគេត្រូវដាក់លក់ក្នុងទីផ្សារហើយរងចាំអ្នកដែលចង់បានមកទិញតែជាមួយ ERC-404 គឺពួកគេអាចលក់ក្នុងLiquidity pool តែម្តងគឺមិនចាំបាច់រងចាំអ្នកមកទិញទេ។
  2. អ្នកដែលមាន NFT មិនចាំបាច់ត្រូវលក់ NFT ទាំងមូលក៏បានដែរគឺពួកគេអាចយក NFT របស់ខ្លូនទៅ Lock រួចបង្កើតជា Share ដើម្បីលក់។

*គួរអោយដឹងផងដែរថា គម្រោងនេះគឺនៅវគ្គពិសោធន៏នៅឡើយទេដូចនេះវាអាចនៅមានចន្លោះប្រហោងដែលអាចទទួលរងការវាយប្រហារបាន។

Pandora ក៏មានកាក់របស់ខ្លួនផងដែរឈ្មោះថា PANDORA ដែលមានកាក់ចំនួន 10,000 និង NFT ចំនួន 10,000 ដែលមាន rarity នានា។ NFT ទាំងនោះគឺស្ថិតនៅក្នុងរូបភាពជាប្រអប់ដែលនឹងត្រូវបានបើកនៅថ្ងៃអនាគត។

ប្រភព:

dailycoin