មកដឹងកាន់តែច្បាស់អំពីគម្រោងកាក់ DYM

កាក់ DYM ត្រូវបាន Binance បើកការជួញដូរកាលពីព្រឹកមិញហើយគម្រោងកាក់នេះក៏មានចែកកាក់ DYM ចំនួន 70 លានកាក់ដល់អ្នកដែលបានធ្វើរឿងដូចខាងក្រោម:

  1. Stake កាក់ TIA ចំនួន 1 – 5,000 ក្នុង Celestia
  2. អ្នកប្រើប្រាស់ Ethereum Layer 2 សកម្មដូចជា Arbitrum, Optimism, Base, និង Blast។
  3. អ្នក Stake កាក់ Atom ក្នុង ​Cosmos ។
  4. អ្នកប្រើប្រាស់ក្នុង Blockchain Solana ដែលបានទៅលេងគម្រោង Wormhole, Tensor, និង Drip protocols.
  5. អ្នកដែលមាន NFT Pugby Penquins, Bad Kids, Mad Lads មុនថ្ងៃទី 19 ខែ ធ្នូឆ្នាំ 2023។

*គួរអោយដឹងផងដែរថាកាក់នេះមានចំនួន Total Supply ចំនួន: 1,000,000,000 DYM។

កាក់ DYM គឹជាកាក់របស់គម្រោង Dymension ដែលជាគម្រោង Blockchain បែប Modular ស្រដៀងគ្នាទៅនឹង Celestia(TIA) ដែរហើយប្រើប្រាស់ SDK របស់ Cosmos(ATOM)។ Dymension បានទទួលការវិនិយោគបែបឯកជនដល់ទៅ 6.7 លានដុល្លារពីសំណាក់ក្រុមហ៊ុនធំៗដូចជា Big Brain Holdings, Stratos Technologies, MatchboxDAO និង Shalom Meckenzie។

លក្ខណ:មួយចំនួនរបស់ Dymension មានដូចជា:

  1. ជាបច្ចេកវិទ្យា Blockchain ៖ ប្រើប្រាស់ Proof-of-stake ដែលផ្តល់ជូនដោយ SDK Cosmos ជាមួយ SDK នេះវាអាចភ្ជាប់ទៅជាមួយ Centralized network និង Consensus Layer ដោយប្រើប្រាស់ Software Tendermintជាមួយគុណសម្បត្តិទាំងនេះវាជួយអោយអ្នកប្រើប្រាស់ ក៏ដូចជា អ្នកអភិវឌ្ឃន៏អាចប្រើប្រាស់បានកាន់តែស្រួល។
  2. RollApp: Dymension បង្កើតដោយពឹងលើ RollApp ហើយ ដើម្បីកែ Rollup Chain និង ប្រតិបត្តិលើ Sequencer បានអ្នកប្រើប្រាស់ត្រូវប្រើប្រាស់ Dymension RDK។
  3. Dymension Hub៖ Dymension Hub ប្រើ Tendermint Core ដើម្បីសម្រេចទៅលើការបញ្ជារបស់អ្នកប្រើប្រាស់ និង ភ្ជាប់ទៅជាមួយ Network ផ្សេងទៀត។
  4. Modular structure៖ ជាមួយ Modular Structure Dymension អាចជ្រើសរើសថាពួកគេចង់ដំណើរការលើបរិស្ថានមួយណាដូចជា EVMOS EVM, Polaris EVM, CosmWasm និង រក្សាទិន្នន័យដោយអស់ថ្លៃ Fee ថោក។
  5. Optimistic Rollup៖ Dymensionប្រើប្រាស់បច្ចេកទេស Optimistic Rollup និង Fraud Proof ដើម្បីធ្វើការសម្រេចទៅលើការបញ្ជាវេរកាក់។
  6. កាក់ DYM៖ DYM ប្រើដើម្បីបង់ fee, បោះឆ្នោត និង សម្រាប់ផ្តល់សន្ទនីយនៃគូរកាក់នៅក្នុង Blockchain Dymension។
  7. វេរកាក់និងទ្រព្យជាមួយ IBC Bridge: Dymension អនុញ្ញាត្តិអោយ RollApps ទាំងអស់អាចភ្ជាប់គ្នា និង អាចវេរកាក់ទៅ Layer 1 បានដោយប្រើប្រាស់ IBC Bridge ដោយកាក់នឹងត្រូវបាន Lock នៅក្នុង Blockchain ដើម ហើយកាក់ថ្មីត្រូវបានបង្កើតនៅ Blockchain មួយទៀត។

Dymension ធ្វើការដោយរបៀបណា:

RollApps អាចធានារយ:នៃដំណើរការជាមធ្យម 0.2 វិនាទី និងអាចដំណើរការនៃការវេរកាក់បានដល់ទៅ 20,000 ក្នុងមួយវិនាទី។ហើយវាអាចធ្វើបែបនេះបានដោយអនុវត្តតាមដំណាក់កាលដូចខាងក្រោម:

  1. អ្នកប្រើប្រាស់បញ្ជាដោះដូរកាក់ក្នុង RollApp។
  2. ការបញ្ជានេះត្រូវបាន Sequencer ចាប់យកហើយដាក់ចូលក្នុង Block។
  3. Sequencer ផ្ញើរ Block ដែលមាបការបញ្ជារបស់អ្នកប្រើប្រាស់ទៅកាន់ Dymension Hub ហើយផ្ញើរ Transaction proof នេះទៅ DA Layer។
  4. ក្រោយពេលដែល DA layer ផ្ញើរមកវិញនៅ path របស់ភស្តុតាងនៃ Transaction មួយនេះ Sequencer ក៏ចាប់ផ្តើមអនុម័ត Transactionមួយនេះក្នុង RollApp ហើយផ្ញើរពត៏មាន និង ភស្តុតាងនេះទៅទុកក្នុង Dymension Hub។

ប្រភព:

Coinbay