ចោរដែលបានលួចកាក់ពីក្រុមហ៊ុន HTX បានវេរកាក់ជូន HTX វិញហើយ។
កាលពីថ្ងៃទី 27 ខែ កញ្ញាក្រុមហ៊ុន HTX (Huobi) បានទទួលរងគ្រោះពីការលួចកាក់ដល់ទៅ 5,000 ETH ឬ 8 លានដុល្លារ។ក្រោយពីបានលួចក្រុមហ៊ុន HTX បានប្រកាសពីដំណឹងអោយចោរវេរកាក់ជូនខ្លួនវិញរួចក្រុមហ៊ុននឹងជូនលុយមួយចំនួនជាការអរគុណនៃការស្វែងរកចន្លោះប្រហោងពីក្នុងកូដរបស់ខ្លួននិងមិនចោទថាករណីនេះជាការលួចនោះទេ។ហើយថ្ងៃនេះចោរក៏បានវេរកាក់ដែលបានលួចទាំងអស់ជូនHTX វិញទាំងអស់ហើយក្រុមហ៊ុន HTX ក៏បានជូនកាក់ចំនួន 250 ETH(ជាង 40 មុឺនដុល្លារ) ទៅចោរជាការអរគុណផងដែរ។
Binance បានបង្ហាញពីជំហរនៃការបើកផ្តល់សេវាកម្មនៅក្នុងចក្រភពអង់គ្លេសទោះបីជាច្បាប់ថ្មីរបស់ប្រទេសនេះបានធ្វើអោយ Binance សម្រេចចិត្តបិទការដកលុយចូលកុងធនាគាររបស់ប្រទេសនេះក៏ដោយ។
ក្រុមហ៊ុនផផលិតឧបករណ៏ជីកកាក់ Bitcoin ធំជាងគេក្នុងលោកឈ្មោះ Bitmain បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី 3 ខែតុលាមកថាតាំងពីក្រុមហ៊ុនបានបើកមកពយកគេគឺមានការខ្វះលុយរហូតតែម្តងហើយក្រុមហ៊ុននេះក៏សម្រេចចិត្តថានឹងមិនបើកប្រាក់ខែអោយបុគ្គលិកគ្រប់ចំនួននោះទេ។
កម្មវិធីសង្គមមួយក្នុង Blockchain Avalanche ឈ្មោះ Stars Arena ទទួលបានការវិនិយោគបន្ថែមដើម្បីមកដោះស្រាយបញ្ហាដែលខ្លួនកំពុងតែជួបគឺចោរលួចកាក់អស់ 3 លានដុល្លារ។ដោយបានការវិនិយោគនេះ Stars Arena នឹងធ្វើការបើកដំណើរការឡើងវិញម្តងទៀត។
ប្រភព: