គម្រោងកាក់ Bald បានដកកាក់ពី Liquidity Pool
Bald គឺជាកាក់ប្រភេទ Meme Coin ដែលដាក់អោយប្រើប្រាស់ក្នុង Blockchain Base។ ម្ចាស់គម្រោងកាក់នេះលេងខូចទៅលើអ្នកវិនិយោគរបស់ខ្លួនដោយបានដកកាក់ពី Liquidity Pool ចំនួន25.6 លានដុល្លារជាកាក់ ETH រហូតធ្វើអោយតម្លៃរបស់កាក់នេះធ្លាក់ជាង 92%។សកម្មភាពបែបនេះត្រូវបានគេហៅថា Rug Pull ថ្វីបើអ្នកអភិវឌ្ឃន៏មួយរូបនៃគម្រោងនេះចេញមកថាពួកគេមិនបានបោកប្រាស់អ្នកវិនិយោគក៏ដោយ។អ្នកតាមដានគម្រោងនេះមានការសង្ស័យថាអ្នកដែលនៅពីក្រោយគម្រោងនេះអាចជា sam bankman-fried ឬ ជាមនុស្សរបស់ Alameda Research ដែលមានភាគរយដែលអាចទៅរួចដល់ទៅ 90% ព្រោះWallet របស់ម្ចាស់គម្រោងនេះគឺមានការពាក់ព័ន្ធជាមួយនឹងសហគមន៏របស់ SushiSwap កាលពីឆ្នាំមុនដែលមានBankman-Fried ជាបុគ្គលពាក់ព័ន្ធ។ហើយមានរឿងមួយទៀតគឺ Wallet របស់អ្នកអភិវឌ្ឃន៏របស់គម្រោងមួយនេះធ្លាប់ទទួលបានកាក់ពី FTX និង Alameda កាលពីជាង2 ឆ្នាំមុនក្នុងចំនួន 12,331 ETH ឬ 22 លានដុល្លារ។
ថ្ងៃនេះ Binance ប្រកាសគម្រោង Launchpool 2 ព្រមគ្នាតែម្តងគឺគម្រោង SEI និង Cyber អ្នកដែលមានបំណងបានកាក់ SEI និង Cyber ត្រូវត្រៀម Farm ចាប់ពីថ្ងៃទី 2 ដល់ 31 ខែ សីហានេះ។ពត៏មានលម្អិតអាចចុចតាមតំណនេះបាន SEI, Cyber។
ប្រភព:
https://decrypt.co/150780/bald-token-liquidity-rug-pull-linked-to-sam-bankman-fried