កាក់ Cake បានធ្លាក់ថ្លៃដល់ទៅ 24% បន្ទាប់ពី

Cake គឺជាកាក់ Governance របស់គម្រោង ​DEXឈ្មោះ PancakeSwap នៅក្នុង Binance Smart Chain។Cake ត្រូវបានបង្កើតដើម្បីចែកជារង្វាន់ដល់អ្នកដែលបានដាក់លុយចូលក្នុងគម្រោងនេះ (Staker, Liquidity Provider) និង ប្រើដើម្បីបោះឆ្នោតនៅពេលគម្រោងនេះចង់ធ្វើការផ្លាស់ប្តូរទៅលើរឿងណាមួយ។

មួយសប្តាហ៏កន្លងមកនេះតម្លៃកាក់ Cake បានធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅជាង 24% ដោយសារតែមានគម្រោងប្តូរអត្រានៃការចែកកាក់ Cake ដែលនឹងកាត់បន្ថយការចែកកាក់ Cake ដល់ទៅជាង 50%។គម្រោង PancakeSwap បានបង្កើតការស្នើសុំថ្មី (Proposal)ដើម្បីកាត់បន្ថយនៃអត្រាអតិផរណានៃកាក់ Cake ពី3-5% ដែលសព្វថ្ងៃអតិផរណារបស់កាក់ Cake គឺ 20%។ក្រុមការងារ ​Cake ធ្វើបែបនេះដើម្បីរក្សាស្ថេរភាពនៃតម្លៃរបស់កាក់ Cake ដែលជាកាក់តំណាងអោយគម្រោងនេះទាំងមូល។មកដល់ថ្ងៃនេះការបោះឆ្នោតដើម្បីដាក់អោយប្រើនូវគោលការណ៏ថ្មីនេះត្រូវបានបញ្ចប់ដោយសម្រេចបានថា PancakeSwap នឹងធ្វើការកាត់បន្ថយការចែកReward(អ្នកបោះឆ្នោតយល់ព្រមមានចំនួនច្រើនជាងអ្នកបដិសេធ)។

នៅពេលដែលឃើញបែបនេះអ្នកដែលធ្លាប់តែដាក់កាក់ទៅ Stake នៅក្នុងPancakeSwap នាំគ្នាចាប់ផ្តើមដកកាក់ដោយសារតែបានរង្វាន់តិចជាងមុន ហើយចំពេលដែលPancakeSwap ដល់ថ្ងៃ Unlock កាក់ Cake ដល់អ្នកដែលបាន Stake ក្នុងរយ:ពេលមួយឆ្នាំពួកគេក៏នាំគ្នាយកកាក់ Cake មកលក់ទាំងដែរកាក់Cake របស់ពួកគេខាតក៏ដោយ។

ប្រភព:

https://decrypt.co/138163/cake-drops-week-pancakeswap-community-mulls-slashing-staking-rewards

https://pancakeswap.finance/voting/proposal/0x707643dd2c2b941c7274f26a0362922198912e8549050ae9f2d1d9d71ada04bb