Binance បានធ្វើការដូរកាក់ BNB, USDT, និង TUSD ទៅជាកាក់ USDC អស់ហើយដោយមានទំហំលុយដល់ទៅ 1 ពាន់លានដុល្លារ

Binance បានបង្កើតមូលធនមួយដែលមានឈ្មោះថា SAFU ដើម្បីជាទ្រព្យសម្បត្តិទុកពេលមានអាសន្នដើម្បីធានានៅទ្រព្យសម្បត្តិរបស់អ្នកវិនិយោគដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 2018។​ទ្រព្យសម្បត្តិដែលមានក្នុង SAFU មានតម្លៃឡើងចុះតិចតួចក្នុងទំហំទឹកលុយ 1 ពាន់លានដុល្លារ។Binance តែងតែធ្វើការកែប្រែកាក់ដែលមានក្នុង មូលធន SAFU ទៅតាមស្ថានភាពនៃទីផ្សារដោយថ្ងៃនេះ Binance បានប្រកាសដូរកាក់ដែលមានក្នុង(BNB, USDT, TUSD) មូលធននេះទាំងអស់ទៅជាកាក់ USDC​​។​ Wallet address របស់ មូលធន SAFU គឺ: 0x4B16c5dE96EB2117bBE5fd171E4d203624B014aa

ប្រភព: Binance


គម្រោងកាក់ WLD(World Coin) ដែលចូលរួមបង្កើតដោយលោក Sam Altman (CEO OpenAI) បានប្រកាសពីគោលបំណងក្នុងការបង្កើត Blockchain Layer2​ ក្នុង Ethereum របស់់ខ្លួនដោយនឹងប្រើប្រាស់បច្ចេកវិទ្យា OP Stack របស់់ Optimism។ហើយគម្រោង World chain នេះនឹងមានចំនុចសំខាន់ៗដូចជា Permissionless, Open source, និង​យកសហគមន៏ជាធំ។ការប្រកាសនិងដាក់ប្រើជាផ្លូវការអំពី World Chain នឹងធ្វើឡើងនៅប៉ុន្មានខែខាងមុខទៀតនេះ។

ប្រភព: Worldcoin