បុរសម្នាក់នេះចំណេញបាន 1 លានដុល្លារដោយប្រើលុយចំនួន 27$

ថ្មីៗនេះLookonchain បានរាយការណ៏ពីអ្នក Trader ម្នាក់បានចំណេញពីកាក់ PEPE ដែលជាប្រភេទកាក់ shitcoin ដល់ទៅ 1 លានដុល្លារពីការចំណាយលុយត្រឹមតែ 27$។ ដោយ Trader ម្ចាក់នោះបានចំណាយលុយ 0.013ETH ឬ​27$ ទៅទិញកាក់ PEPE បានដល់ទៅ 2.52ពាន់ពាន់លានកាក់ហើយសព្វថ្ងៃកាក់ PEPE ទាំងអស់នោះមានតម្លៃ 1 លានដុល្លារ។

គេសង្គេតឃើញថាTrader រូបនោះបានធ្វើការ Trade កាក់ដល់ទៅជាង 3 ពាន់ប្រភេទកាលពី 2 ឆ្នាំចុងក្រោយមកនេះ ហើយបានចំណេញប្រមាណជា2 លានដុល្លារសព្វថ្ងៃ។រូបខាងក្រោមគឺជាប្រភេទកាក់ដែលTrader នោះបានTrade និង ចំណេញពីវា។Trader នោះបានចំណាយលុយ 0.5ETH ទិញកាក់ MXS កាលពីខែមិថុនា 2021 ហើយបានលក់ទៅវិញក្នុងថ្លៃ 142.5 ETH ក្នុងរយ:ពេលមិនដល់ 30 នាទី។

គួរអោយដឹងផងដែរថាបុគ្គលនោះបានវេរកាក់ 49,922 USDC និង 677 ETH ចូលក្នុង Wallet ខ្លួនដើម្បីត្រៀមក្នុងការ Trade ក្រោយពីបាន Trade ចំណេញគាត់ក៏បានវេរចេញចំនួន 754,841 USDC និង 1,167 ETH ហើយសព្វថ្ងៃមាន 190 ETH ក្នុង Wallet របស់គាត់មានន័យថាមកដល់សព្វថ្ងៃគាត់ចំណេញជាង 2 លានដុល្លារ។មានន័យថាគាត់ត្រៀមលុយមកច្រើនហើយវិនិយោគទៅលើគម្រោងជាច្រើនបើសិនជាកាក់ណាចំណេញគឺចាត់ទុកសំណាង​ហើយបើខាតគឺគាត់អាចយកលុយដែលចំណេញពីកាក់ផ្សេងមកជួយស្រោចស្រង់។វិធីសាស្ត្របែបនេះប្រើបានសម្រាប់តែអ្នកមានលុយដែលអាចបាត់បង់បានតែប៉ុណ្ណោះព្រោះបើខាតលុយដែលវិនិយោគទាំងនោះគឺអាចនឹងស្មើរសូន្យ។

យោងតាមការលេចលឺមួយក្នុង ​Twitter បានអោយដឹងថាបុគ្គលនោះគឺអាចជាម្ចាស់គម្រោងកាក់ PEPE នោះព្រោះសម្រាប់អ្នកវិនិយោគធម្មតាគឺមិនអាចទិញកាក់នោះក្នុងតម្លៃដែលគាត់បានទិញនោះទេ។ដូច្នេះចូរប្រយ័ត្នជាមួយកាក់ PEPE នោះផងដែរ។ដោយការចំណេញនោះអាចជាការយកលុយរត់របស់អ្នកអភិវឌ្ឃន៏គម្រោងកាក់នេះផងដែរ។

ប្រភព: