ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 23 ខែ មីនា

គណ:កម្មការមូលប័ត្រសហរដ្ធអាមេរិកបានចោទប្រកាន់ទៅលើបុគ្គលដែលល្បីឈ្មោះម្នាក់ក្នុងវិស័យគ្រ៊ីបតូ លោក Justin Sun ដែលជាអ្នកចូលរួមបង្កើតគម្រោងកាក់ TRX, BTT ក៏ដូចជាម្ចាស់ Crypto Exchange Huobi ផងដែរពីបទដែលរូបលោកលក់កាក់គ្រ៊ីបតូដែលខុសច្បាប់ដល់អ្នកវិនិយោគ។រីឯបុគ្គលល្បីៗដែលបានចេញមុខPromote កាក់របស់ Justin Sun ក៏ត្រូវបានពិន័យផងដែរដែលរួមមាន Jake Paul, និង​អ្នកសម្តែងស្រីឈ្មោះ Lindsay Lohan និងមានបក្សពួកតារាៗមួយចំនួនទៀត។

វេបសាយទិញលក់កាក់គ្រ៊ីបតូដ៏ល្បីឈ្មោះនៅអាមេរិក Coinbase ត្រូវបានគណ:កម្មការមូលបត្រសហរដ្ធអាមេរិក(SEC)ផ្តល់លិខិតព្រមានទាក់ទងនឹងសេវាកម្ម Staking កាក់ និង ការជ្រើសរើសកាក់មកដាក់លក់របស់ពួកគេ។កាក់ដែល SEC កំពុងធ្វើការស៊ើបអង្កេតរួមមាន Amp (AMP), LCX (LCX), Power Ledger (POWR), Rally (RLY), XYO Network (XYO) និង DerivaDAO (DDX)។

Do Kwon ដែលជាម្ចាស់គម្រោងដួររលំ Terra មានកាក់ឈ្មោះ LUNA ត្រូវបានចាប់ឃុំខ្លួនហើយនៅប្រទេស Montenegrin រូបលោកបានបាត់ឈ្មោះក៏ដូចជាបាត់ដំណឹងអស់មួយរយ:មកហើយរីឯអ្នកដែលអត់ដឹងនៅតែទិញកាក់របស់គាត់តទៅទៀតស្រាប់តែថ្ងៃនេះទើបមានដំណឹងចាប់ខ្លួនរូបលោក។គួរអោយដឹងផងដែរថាគ្រាន់តែគម្រោង LUNA ដួលរលំមួយធ្វើអោយគម្រោងគ្រ៊ីបតូផ្សេងៗដួររលំអស់យ៉ាងច្រើននិងចំនួនលុយដែលខាតបង់មានដល់ទៅជាង40 ពាន់លានដុល្លារ។

អ្នកប្រើប្រាស់អាចវេរកាក់USDT ក្នុង Telegram អោយគ្នាទៅវិញទៅមកបានហើយដោយប្រើប្រាស់ Chain Tron network។

Metamask ចាប់ផ្តើមផ្តល់សេវាអោយស្ថាប័នវិនិយោគអាចយកកាក់ ETH មក Stake ក្នុងកម្មវិធី Ethereum Proof Of Stake បានហើយ។ដែលស្ថាប័នវិនិយោគទាំងនោះអាចជ្រើសរើសក្រុមហ៊ុនមួយណាក៏បានក្នុងចំណោមក្រុមហ៊ុន ConsenSys Staking, Allnodes, Blockdaemon និង Kilnដើម្បីមកដំណើរការចូលរួមជា Validator របស់ខ្លួនក្នុងគម្រោង Ethereum។

ប្រភព:

https://www.nytimes.com/2023/03/22/technology/justin-sun-sec-crypto.html

https://cointelegraph.com/news/metamask-institutional-unlocks-solo-eth-staking-marketplace