ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 9 ខែ មីនា
ក្រុមហ៊ុន Silvergate Capital Corporation បានប្រកាសបិទធនាគារ Silvergate 100% ហើយ។ក្រុមហ៊ុនត្រៀមនឹងផ្តល់ជូនអ្នកវិនិយោគ និង អ្នកប្រើប្រាស់នូវលុយដែលពួកគេបានរក្សាទុកក្នុងធនាគារនេះវិញ។ក្រុមហ៊ុន Silvergate ជាធនាគារដ៏ធំមួយដែលផ្តល់សេវាជាកន្លែងវេរលុយដើម្បីទិញឬវិនិយោគជាមួយគ្រ៊ីបតូ។ក្រុមហ៊ុនក្ស័យធនដោយសារតែបានខាតលុយទៅជាមួយ FTX និង ក្រុមហ៊ុនដែលជាសម្ព័ន្ធមិត្តដែលជា Crypto Exchange ធំៗក្នុងលោកនាំគ្នាឈប់សហការជាមួយដោយសារក្រុមហ៊ុនមិនបានរាយការណ៏តួលេខហិរញ្ញវត្ថុ 10-K។
ក្រុមហ៊ុន Mt. GOX បានពន្យាពេលទៀតហើយទាក់ទងទៅនឹងការចុះបញ្ជីសងកាក់ BTC ជូនអ្នកវិនិយោគវិញដោយអ្នកវនិយោគនៅមិនទាន់បានកាក់របស់ពួកគេវិញជិត 10 ឆ្នាំហើយតាំងពីក្រុមហ៊ុននេះបិទទ្វាដោយសារកាក់ BTC របស់ក្រុមហ៊ុននេះត្រូវបានគេលួច។ការពន្យាពេលលើកនេះគឺទៅដល់ថ្ងៃទី 6 ខែ មេសា។
Gate io បានបើកកាត Visa Debit សម្រាប់គ្រ៊ីបតូនៅអុឺរ៉ុបហើយ។ជាមួយនឹងកាតនេះអ្នកប្រើប្រាស់អាចយកកាក់របស់ខ្លួនទៅទិញរបស់របរដូចជាការចាយលុយធម្មតាបាន។
ធនាគារ Goldman Sach និង Citi bank បានធ្វើការសន្និដ្ធានថា FED អាចនឹងតម្លើងអត្រាការប្រាក់ 0.5% នៅក្នុងព្រឹត្តិការណ៏តម្លើងអត្រាការប្រាក់ឡើកក្រោយនេះ។
Joe Biden ចាប់ផ្តើមតម្លើងពន្ធទៅលើ Capital Gain ឬពន្ធទៅលើការចំណេញទៅលើតម្លៃពី 20% ទៅ 40%សម្រាប់អ្នកដែលមានប្រាក់ចំណូលយ៉ាងតិច 1 លានដុល្លារហើយហាមអ្នកវិនិយោគគ្រ៊ីបតូលក់កាក់របស់ខ្លួនក្នុងតម្លៃដែលខាតហើយចូលទិញជាថ្មីនៅតម្លៃដែលបានលក់ដើម្បីយកលុយដែលខាតទៅធ្វើការស្នើសំុយកពន្ធរបស់ខ្លួនមកវិញ។
Binance បានបណ្ថែមកាក់ចំនួន 11 ទៀតចូលក្នុង Proof Of Reserve របស់ខ្លួនមានដូចជា Mask Network (MASK), Enjin Coin , WazirX (WRX), The Graph (GRT), Chromia (CHR), Curve DAO Token (CRV), 1inch Network (1INCH), PowerPool (CVP), Hashflow (HFT), SSV.network (SSV) និង Dogecoin។ គួរអោយដឹងផងដែរថាសព្វថ្ងៃ Binance មានកាក់ចំនួន 63 ពាន់លានដុល្លារដែលក្នុងនោះមានកាក់ BTC,ETH និង USDT ច្រើនជាងគេដល់ទៅ 12.7 , 7.1 , និង 16.3 ពាន់លានដុល្លាររៀងតាមលំដាប់។
ប្រភព:
https://www.theblock.co/post/218345/gate-io-launching-visa-crypto-debit-card
https://cointelegraph.com/news/mt-gox-registration-deadline-pushed-for-another-month