ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 08 ខែ មីនា

Binance US ទទួលបានការអនុម័តអោយទិញយក្រុមហ៊ុនដែលបានក្ស័យធនឈ្មោះ Voyager Digital ហើយក្នុងតម្លៃ 1 ពាន់លានដុល្លារ។

Silvergate បានចូលពិភាក្សាជាមួយ FDIC- Federal Deposit Insurance Corporation Officials ដើម្បីស្វែងរកដំណោះស្រាយអោយធនាគាររបស់ខ្លួនបានរួចផុតពីការបិទទ្វាក្ស័យធន។FDIC គឺជាភ្នាក់ងាររដ្ធាភិបាលសហរដ្ធអាមេរិកមានជំនាញក្នុងការផ្តល់ដំបូន្មានដើម្បីជួយដល់ស្ថាប័នហិរញ្ញវត្ថុពីការក្ស័យធន និង ការពារអតិថិជនរបស់ក្រុមហ៊ុនទាំងនោះ។

ទីបំផុតការរងចាំគឺបានមកដល់Twitter របស់គម្រោងកាក់ Shib – shiba បាន Tweet ថាគម្រោង Shibarium ដែលអ្នកវិនិយោគទទឹងរងចាំនឹងដាក់អោយប្រើ Beta នៅក្នុងសប្តាហ៍នេះហើយ។

Coinbase បានបដិសេធមិនទទួលខុសត្រូវលើរឿងដែលអ្នកប្រើប្រាស់បានបាត់លុយ96,000$ ពីករណីក្នុង Coinbase របស់រូបគេ។ក្រោយពីបាត់លុយអ្នកប្រើប្រាស់រូបនោះបានតវ៉ាអោយ Coinbase សងលុយដែលបានបាត់នោះអោយខ្លួនវិញ។នៅថ្ងៃទី6 ខែ មីនាកន្លងមកនេះ Coinbase បានផ្ញើរសារជូនអ្នកប្រើប្រាស់រូបនោះថា អ្នកប្រើប្រាស់ត្រូវតែទទួលខុសត្រូវទៅលើAccount 2FA និង ឧបករណ៏ដែលខ្លួនប្រើប្រាស់ដោយខ្លួនឯងហើយ Coinbaseនឹងមិនទទួលខុសត្រូវរាល់ការបាត់បង់ទាំងអស់នោះឡើយ។គួរអោយដឹងផងដែរថាអ្នកប្រើប្រាស់រូបនោះបានបាត់លុយតាំងពីខែឧសភាឆ្នាំ 2022 មកម្ល៉េះ។

Avalanche នឹងមកជំនួស FTX ដើម្បីចាប់ដៃគូរជាមួយក្រុមកីឡា e-sport TSM។App ហ្គេមដែលមានអ្នកប្រើប្រាស់ 30 លាននាក់ Blitz នឹងត្រូវបានបង្កើតដោយប្រើប្រាស់ Avalanche Subnet។ TSM ធ្លាប់ត្រូវបានក្រុមហ៊ុន FTX ចង់ចាប់ដៃគូរជាមួយក្នុងតម្លៃ 210 លានដុល្លារតែត្រូវបានបរាជ័យទៅវិញដោយសារតែ FTX ក្ស័យធន។

ប្រភព:

https://www.bloomberg.com/news/articles/2023-03-07/coinbase-tells-user-missing-96-000-after-breach-is-his-problem-suit-claims

https://cointelegraph.com/news/silvergate-reportedly-talks-with-fdic-on-ways-to-avoid-shutdown