ពត៏មានគ្រ៊ីបតូប្រចាំថ្ងៃទី 06 ខែ មីនា

អ្នកចូលរួមបង្កើតគម្រោង MakerDAOឈ្មោះ RUNE បានលក់កាក់ LDO របស់គម្រោង Lido Financeចំនួន 760,000 កាក់បានលុយមកវិញចំនួន 1.9 លានដុល្លារ និងបានទិញ 2,788 MKR ដែលមានតម្លៃ 2.62 លានដុល្លារវិញកាលពីយប់មិញ។

PancakeSwap ជំនាន់ទីបីត្រៀមបើកដំណើរការនៅក្នុង Blockchain BNB Smart Chain ហើយគឺអាចនឹងដាក់អោយប្រើក្នុងខែមេសាដែលនឹងចូលមកដល់នេះ។ការ Upgrade លើកនេះនឹងមានការប្រកួតប្រជែងទៅលើតម្លៃ Fee នៅពេលធ្វើប្តូរកាក់ និង បង្កើនភាពងារយស្រួលនៅពេលដាក់Liquidity ។ ក្នុងកំឡុងពេលវាធ្វើការ upgrade ទៅកាន់ជំនាន់ទីបីនេះគឺវាក៏មានចែកAirdrop ជាកាក់ និង NFT ដែលមានតម្លៃរហូតដល់ 135,000 ដុល្លារ។ចំពោះ NFT  ដែលវានឹងចែកនោះគឺមិនអាចលក់ដូរបានទេហើយដើម្បីបាន Airdrop គឺយើងចាំបាច់ត្រូវគោរពតាមគោលការណ៏របស់វា។

ខណ:ពេលដែលអ្នកវិនិយោគកំពុងរងចាំការមកដល់របស់គម្រោង Shibariumរបស់ Shiba អ្នកអភិវឌ្ឃន៏បានចេញមកដាស់តឿនអ្នកវិនិយោគថាPlatform ដូរកាក់សម្រាប់គម្រោង Shibarium គឺមានតែមួយគត់គឺ Shibarium ក្រៅពីនោះអាចជាគម្រោងបោកប្រាស់។

Yuga Labs ត្រៀមដាក់អោយដេញថ្លៃ NFT Collection ថ្មីរបស់ខ្លួនដែលមានឈ្មោះថា TwelveFold ដែលNFT គឺនៅក្នុង Blockchain Bitcoin។គម្រោងNFT មាន NFT សរុបចំនួន 300 NFT បានដាក់អោយដេញថ្លៃពេលព្រឹកថ្ងៃអង្គារ៍នេះ។

Cardano បានបង្កើតcBTC ដែលជាកាក់ BTC នៅក្នុងBlockchain Cardano ដំបូងគេបង្អស់របស់ខ្លួនបានសម្រេចនេះគឺជាជំហាននៃការអភិវឌ្ឃន៍របស់គម្រោងនេះមួយទៀតដ៏ធំ។ដើម្បីទទួលបានកាក់ cBTC អ្នកប្រើប្រាស់Cardano ត្រូវតែដាក់Address Cardano របស់ខ្លួន និង កាក់ BTC ចូលក្នុង BTC TX metadata រួចanetaBTC និងធ្វើការបង្កើតកាក់ cBTC ដាក់ចូលក្នុង wallet របស់ពួកគេ។

ប្រភព:

https://decrypt.co/122756/pancakeswap-version-3-is-coming-to-bnb-smart-chain

https://decrypt.co/122771/critic-says-yuga-labs-bitcoin-nfts-auction-sets-really-bad-precedent

https://debank.com/profile/0x0f89d54b02ca570de82f770d33c7b7cf7b3c3394/history