មកដឹងពីមូលហេតុដែលធ្វើអោយកាក់ SOL ឡើងថ្លៃដល់ទៅ 16%

ក្រោយពេលដែលតម្លៃរបស់កាក់ SOL ធ្លាក់ដល់ក្រោម 10$ ថ្ងៃនេះវាចាប់ផ្តើមឡើងថ្លៃវិញដល់ទៅក្បែរ 13-13.5$។មូលហេតុមួយដែលធ្វើអោយវាឡើងថ្លៃគឺដោយសារកាក់ Bonk ដែលជាប្រភេទ Memecoin បែប Shiba Inu ដែលបានដាក់ដំណើរការក្នុង Blockchain Solana កាលពីថ្ងៃទី 25 ខែធ្នូកន្លងមកនេះដែលបានធ្វើអោយអ្នកវិនិយោគដំបូងៗចំណេញដល់ទៅ 2,200% ហើយបានឡើងថ្លៃដល់ទៅ 150% ក្នុងរយពេល 24 ម៉ោង។កាក់នេះវាចែកជូនអ្នកដែលបានវិនិយោគជាមួយ NFT ក្នុង Solana Blockchain ។

មិនមែនតែអ្នកវិនិយោគNFT ក្នុង Blockchain Solanaទេដែលចំណេញសូម្បីតែអ្នកដែលបានផ្តល់ Liquidityក្នុង Orca ក៏បានចំណេញដែរតាមរយFee ដោយសារតែមានការ Trade ដល់ទៅ 20 លានដុល្លារជាមួយនឹងការដូរកាក់ BONK។

សព្វថ្ងៃ Orca ដែលជា DEX មួយរបស់ Solana មានការ Trade កាក់ Bonk/Sol​ ដល់ទៅ 14 ដុល្លារ ហើយ Bonk/USD មានការ Trade ដល់ទៅ 6.2 លានដុល្លារហើយអ្នកដែលផ្តល់ Liquidity បានតម្លៃជើងសារមកវិញដល់ទៅ 1% ក្នុងរយពេល 1 ម៉ោង។ រហូតបានធ្វើអោយ APR សម្រាប់អ្នកផ្តល់ Liquidity ដល់ទៅច្រើនជាង >1000% (Bonk/SOl), >1000% (Bonk/USDC) ជាមួយនឹងការអោយ APR ច្រើនបែបនេះវាបានធ្វើអោយកាក់ SOL មានតម្រូវការខ្ពស់ព្រោះអ្នកវិនិយោគទិញមកដាក់ជា Liquidity Provider។

ប្រភព: https://www.coindesk.com/markets/2023/01/04/shiba-inu-themed-bonk-tokens-are-yielding-nearly-1000-for-solana-liquidity-providers/