Goldman Sachs​ បានកំពុងស្វែងរកទិញក្រុមហ៊ុនគ្រ៊ីបតូបន្ទាប់ពី FTX ក្ស័យធន

Goldman Sachs ជាធនាគារវិនិយោគដ៏ធំមួយក្នុងលោករបស់សហរដ្ធអាមេរិក។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយនេះលោក Mathew McDermott បាននិយាយថាក្រុមហ៊ុនរបស់គាត់បានកំពុងសិក្សាដើម្បីវិនិយោគទៅលើក្រុមហ៊ុនគ្រ៊ីបតូមួយចំនួនហើយ ដោយលោកបានលើកឡើងថាក្រោយពេលដែល FTX បានក្ស័យធនមកវាបានធ្វើអោយក្រុមហ៊ុនគ្រ៊ីបតូជាច្រើនត្រូវបានគេមិនចង់វិនិយោគជាមួយរហូតធ្វើអោយក្រុមហ៊ុនទាំងនោះមានតម្លៃចុះថោកក្រោមតម្លៃពិតរបស់វាដូចនេះលោកគិតថាវាជាឧកាសដ៏ល្អដើម្បីវិនិយោគ។

លោកបានអោយដឹងទៀតថាក្រោយពេលដែល FTX ដួលរលំវាជាពេលដែលត្រូវមានច្បាប់លូកដៃចូលទៅក្នុងឧស្សាហ៏កម្មមួយនេះ រួចវានឹងធ្វើអោយក្រុមហ៊ុនគ្រីបតូនឹងស្របច្បាប់ជាងមុនហើយធនាគារវិនិយោគរបស់លោកនឹងអាចវិនិយោគយ៉ាងពេញសិទ្ធិជាងមុន។លោកបានអោយដឹងទៀតថាការដួលរលំរបស់ FTX វាគ្រាន់តែជារឿងរបស់ក្រុមហ៊ុន FTX ផ្ទាល់ដែលបានប្រព្រឹត្តកំហុសតែសម្រាប់គ្រ៊ីបតូវានៅតែដំណើរការធម្មតា។

ខណពេលដែលធនាគារ Digital របស់ចក្រភពអង់គ្លេសបានបិទមិនអោយអ្នកវិនិយោគទិញកាក់គ្រ៊ីបតូទៅវិញ លើសពីនេះអ្នកវិនិយោគគឺមិនអាចដកលុយពីក្រុមហ៊ុនគ្រីបតូចូលក្នុងធនាគារនេះទៀតផង។

ប្រភព: https://cointelegraph.com/news/goldman-sachs-reportedly-looking-to-buy-crypto-firms-after-ftx-collapse