គម្រោង DEFI ដែលមានពាក់ព័ន្ធនឹងលោក Donald Trump មានគម្រោងលក់កាក់ 300 លានដុល្លារជាមួយការវាយតម្លៃ 1.5 ពាន់លានដុល្លារ។
គម្រោង DEFI ឈ្មោះ World Liberty Financial ដែលមានពាក់ព័ន្ធនឹងលោក Donald Trump និង កូនទាំង 3 រូបរបស់គាត់។គម្រោងនេះនឹងមានការលក់កាក់ដំបូងរបស់ខ្លូនទៅអោយអ្នកវិនិយោគដែលមានសិទ្ធិនៅសប្តាហ៏ក្រោយបើយោងតាមឯកសារ Roadmap។
World Liberty Financial ចាប់ផ្តើមលក់កាក់ដំបូងរបស់ខ្លូន(WLFI)ចំនួន 300 លានដុល្លារដែលស្មើរនឹង 20% នៃចំនួនការវាយតម្លៃសរុបរបស់គម្រោងគឺ 1.5 ពាន់លានដុល្លារ។បើយោងតាម X Spaces បានអោយដឹងថាអាចនឹងមានការលក់រហូតដល់ទៅ 63% នៃចំនួនកាក់សរុបដែលមាន 17% នឹងមានការចែកអ្នកប្រើប្រាស់ និង 20% អោយក្រុមការងារ។
កាក់ WLFI នឹងត្រូវបានប្រើប្រាស់ដើម្បីបោះឆ្នោតក្នុង Platform WLFI។កាក់ WLFI នឹងមិនអាចវេរទៅណាបានទេក្នុងរយ:ពេល 12 ខែដំបូង។
គម្រោង World Liberty Financial បង្កើតដោយបុគ្គល 3 រូបគឺលោក Steve, Zach Witkoff, Zak Folkman និង Chase Herro។គម្រោងនេះបានតែងតាំង Donald Trump ជា Chief Crypto Advocate និងកូនទាំង3 របស់លោកជា Web3 Ambassador។និងមានដៃគូរទូទៅរបស់ Polychain Capital លោក Luke Pearson ជាប្រធាន Platform និងលោក Corey Caplan ដែលជាសហស្ថាបនិក Dolomite ជាប្រធានផ្នែកយុទ្ធិសាស្ត្រ។
ជំហានទីមួយរបស់គម្រោងនេះគឺបង្កើត Platform អោយខ្ចីនិងដាក់កាក់ដូចទៅនឹងគម្រោង Aave ក្នុង Blockchain Scroll ដែលកាក់ដំបូងដែលមានអោយខ្ចីនិងតម្កល់គឺ Bitcoin, Ethereum, និង Stablecoins។ជំហានដំបូងនេះបានចាប់ផ្តើមរួចរាល់ហើយ។
ជំហានទី 2 នៃគម្រោងនេះគឺធ្វើអោយអ្នកប្រើប្រាស់អាចដាក់និងដក់លុយចូលគ្រ៊ីបតូកាន់តែងាយស្រួលនិងមានការសហការជាមួយ Exchange។ វាក៏មានគម្រោងនឹងបង្កើត Credit card ដែលផ្តោតទៅលើការដាក់កាក់ Stable coin និងអោយអ្នកប្រើប្រាស់អាចយកមកចាយវាយទូទៅបាន។
ជំហានចុងក្រោយនៃគម្រោងនេះគឺ Real-world assets និងស្មើរសុំច្បាប់ដើម្បីដំណើរការលើរឿងនេះហើយក៏នឹងអាចមានជាការទូទាត់ប្រាក់ Stablecoin អោយក្រុមហ៊ុនដ៏ទៃផ្សេងផងដែរ។
គម្រោងនេះបើកសម្រាប់តែអ្នកវិនិយោគដែលមានសិទ្ធិមួយចំនួននៅសហរដ្ធអាមេរិក, អ្នកមានសិទ្ធិមួយចំនួននៅចក្រភពអង់គ្លេស និងអ្នកវិនិយោគផ្សេងទៀតដែលនៅក្រៅពីប្រទេសទាំង 2 នេះ។
ប្រភព: theBlock