Genesis ដែលជា Platform ផ្តល់កម្ចីគ្រ៊ីបតូអាចនឹងក្ស័យធនបើសិនជានៅតែបន្តមិនបានជំនួយ

ក្រុមហ៊ុន Genesis ដែលជាPlatform ដ៏ធំមួយទាក់ទងនឹងការផ្តល់កម្ចីជាគ្រ៊ីបតូអាចនឹងក្ស័យធនបើសិនជានៅតែបន្តមិនបានជំនួយហើយវានឹងជះផលអាក្រក់ដល់គ្រ៊ីបតូផងដែរ។ក្រុមហ៊ុនGenesis ថ្មីៗនេះបានកំពុងតែចរចាជាមួយក្រុមហ៊ុនវិនិយោគធំៗដើម្បីប្រមូលដើមទុនចំនួន 1 ពាន់លានដុល្លារបើយោងតាម ការរាយការណ៏របស់ Bloomberg។

ក្រោយពេលប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុននេះបានបិទមិនអោយអ្នកវិនិយោគដកកាក់ពីPlatform ខ្លួនបន្ទាប់ពីក្រុមហ៊ុន FTX បានប្រកាសក្ស័យធនក្រុមហ៊ុននេះបាននិយាយទាក់ទងនឹងការប្រកាសក្ស័យធនបើសិនជាមិនបានការវិនិយោគទុនបន្ថែមពីក្រុមហ៊ុនវិនិយោគ។

The Wall Street Journal បានអោយដឹងថាក្រុមហ៊ុនGenesis បានទៅចរចារកការវិនិយោគពីក្រុមហ៊ុន Binance និង Apollo Global តែក្រុមហ៊ុន Binance បានបដិសេធ។

អ្នកតំណាងក្រុមហ៊ុន Genesis បាននិយាយថា ពួកយើងមិនមានគម្រោងប្រកាសក្ស័យធនក្នុងពេលឆាប់ៗនេះទេព្រោះគោលបំណងរបស់ពួកយើងគឺដោះស្រាយបញ្ហាចំពោះមុខដោយមិនប្រកាសក្ស័យធនហើយក្រុមហ៊ុន Genesis ក៏កំពុងពិភាក្សាស្វែងរកជំនួយដែលជាកម្ចីពីក្រុមហ៊ុនវិនិយោគធំៗ។ ក្រុមហ៊ុន Genesis និង Coindesk ស្ថិតនៅក្រោមក្រុមហ៊ុនមេដូចគ្នាឈ្មោះ Digital Currency Group។

នេះជា Timeline មួយចំនួនរបស់ក្រុមហ៊ុន Genesis:

  1. 8 វិច្ឆិកា Genesis ប្រកាសថាក្រុមហ៊ុនអត់មានការខាតធនដោយសារអ្នកខ្ចីអត់សងនោះទេ។
  2. 9 វិច្ឆិកា ប្រកាសថាបានខាតធនចំនួន 7 លានដុល្លារ។
  3. 10 វិច្ឆិកា ប្រកាសថាមានកាក់គិតជាលុយចំនួន 175 លានដុល្លារបានជាប់នៅក្នុងក្រុមហ៊ុន FTX។
  4. 16 វិច្ឆិកា ប្រកាសបិទការដកលុយ និង កម្ចីថ្មីៗ
  5. 17 វិច្ឆិកា ប្រកាសស្វែងរកជំនួយជាលុយ 1 ពាន់លានដុល្លារ។
  6. 21 វិច្ឆិកា ប្រកាសថានឹងក្ស័យធនបើមិនបានទទួលជំនួយ។

ប្រភព: https://www.coindesk.com/business/2022/11/21/genesis-bankruptcy-jitters-send-bitcoin-to-fresh-low/