ចោរដែលបានលួចកាក់ពី FTX បានប្តូរពី ETH ទៅ BTC

ចោរដែលបានលួចកាក់ហើយវេរទៅក្រៅពីក្រុមហ៊ុន FTX ពេលដែលក្រុមហ៊ុននេះប្រកាសក្ស័យធនឬត្រូវបានហៅថា FTX drainer បានបន្តប្តូរកាក់ ETH ទៅជាកាក់ BTC។ ចោរនេះបានវេរកាក់ចំនួន 72 លានដុល្លារដោយប្រើប្រាស់ Ren BTC Gateway គឺជាគម្រោង Bridge កាក់គ្រ៊ីបតូឬប្តូរកាក់ពី Blockchain មួយទៅ Blockchain មួយទៀត។ Wallet របស់ចោរនេះមានកាក់ ETH ចំនួន 250,000 ETH (302 លានដុល្លារ) កាលពីថ្ងៃសៅរិ៏។ ហើយមកដល់ពេលនេះចោររូបនោះបានចាប់ផ្តើមប្តូរកាក់ ETH ទៅកាន់កាក់ BTC ដោយប្រើប្រាស់ Ren BTC Bridge ដោយមានការបាញ់កាក់ទៅកាន់ Wallet មួយផ្សេងទៀតមិននឹងធ្វើការ Swap យកកាក់ BTC។ កាលពីថ្ងៃច័ន្ទចោរនេះបានប្តូរកាក់ចំនួន 20,000 ETH(22.4 លានដុល្លារ)ទៅកាក់ BTC ដោយទើបបានប្តូរកាក់ 50,000 ETH ទៅជា 3,517 renBTC កាលពីថ្ងៃអាទិត្រកន្លងមក។សព្វថ្ងៃ Wallet របស់ចោរមានកាក់ BTC ចំនួន 2,444 BTC។

ប្រភព: https://www.theblock.co/post/188710/ftx-drainer-swaps-another-20000-ether-for-bitcoin