មកស្គាល់ ZkSync មុននឹងគម្រោងនេះដាក់អោយប្រើMainnet ក្នុងខែនេះ
មិនមែនដំបូន្មានក្នុងការវិនិយោគ។
ZkSync(កាក់ zks) គឺជា Blockchain Layer2 របស់Ethereum ដែលមានគម្រោងដាក់អោយប្រើ Mainnet នៅថ្ងៃទី 28 ខែតុលានេះ។អ្នកប្រើទូទៅត្រូវរងចាំដល់ចុងឆ្នាំនេះនៅពេលវាដាក់អោយប្រើជាផ្លូវការទើបអាចប្រើបាន។គម្រោងនេះបានចាប់ផ្តើមរៀបចំដើម្បីដាក់អោយប្រើអស់ជាង4ឆ្នាំមកហើយចុងបញ្ចប់ការរងចាំក៏បានមកដល់។ Ethereum ត្រូវបានអ្នកអភិវឌ្ឃន៏ទាំងអស់ក្នុងលោកកំពុងចាំមើលថាតើវាអាច Scale តាមរបៀបណា ហើយ ការScale បែបណាជោគជ័យជាងគេ ហើយ ZkSync គឺជាគម្រោងមួយដែលប្រើវិធីScale ដែលមិនធ្លាប់មានពីមុនមកលើBlockchain Ethereum។ ZkSync ប្រើបច្ចេកទេសនៃការបង្កើត Web 3 ហៅថា zkEVM។
ZkSync ប្រើបច្ចេកទេសមួយហោះថា zero-knowledge proofs ហើយបានអះអាងថាខ្លួនជា Blockchain ដែលប្រើបច្ចេកទេសនេះមុនគេដើម្បីយកទៅភ្ជាប់ជាមួយ Ethereum។ និយាយអោយស្រួលស្តាប់ ZkSync បង្កើតមកដើម្បីអោយ Transaction អស់លុយតិច និង លឿនជាងមុន។
ZkSync បង្កើតដោយក្រុមមួយឈ្មោះថា Matter Labs ដែលដឹកនាំដោយ Steve Newcomb គាត់ធ្លាប់បានបង្កើតPowerset ដែលចុងក្រោយបានលក់អោយ Microsoft។ អ្នកដឹកនាំរបស់ ZkSync មួយរូបទៀតមានឈ្មោះថា Anthony Rose ដែលធ្លាប់ជាប្រធានវិស្វកររបស់ SpaceX អស់រយ:ពេលជាច្រើនឆ្នាំ។គាត់ធ្លាប់បានកសាងកម្មវិធីសម្រាប់ Falcon, Dragon និង Starlink។
គម្រោងនេះនឹងដាក់អោយប្រើជាផ្លូវការដំបូងនៅថ្ងៃទី 28 ខែតុលាដែលហៅថា Baby Alpha stage តែមិនទាន់ដាក់អោយប្រើពេញលេញទេបើការដាក់អោយប្រើលើកនេះទទួលបានជោគជ័យវានឹងដាក់អោយប្រើចំពោះអ្នកប្រើប្រាស់មួយចំនួនដែលហៅថា Alpha។បើគ្រប់យ៉ាងដំណើរការដូចដែលខ្លួនបានគ្រោងទុកវានឹងដាក់អោយប្រើដោយពេញលេញនៅចុងឆ្នាំនេះ។
រយ:ពេលដែលរងចាំនេះយើងអាចមកធ្វើតាមវិធីខាងក្រោមដើម្បីមានឱកាសទទួលបានកាក់ ZKS របស់វាជា Airdrop។
ប្រភព: https://www.theblock.co/post/178896/zksync-to-launch-on-mainnet-this-month-what-you-need-to-know