អ្នកអភិវឌ្ឍន៍គម្រោង Tornado Cash នឹងត្រូវបានឃុំខ្លួន 2 ខែបន្តទៀត
អ្នកអភិវឌ្ឍន៍គម្រោង Tornado Cash ដែលជាគម្រោងរក្សាឯកជនភាពដល់អ្នលដែលប្រើប្រាស់ Blockchain ក្នុងការវេរកាក់ហើយក្រោយមកចោរបានប្រើគម្រោងនេះដើម្បីគេចពីប៉ូលីសត្រូវបានចាប់ខ្លួនកាលពីសីហាកន្លងទៅពីបទឧក្រិដ្ឋទាក់ទងនឹងការបង្កើតគម្រោងអោយចោរលាងលុយ ហើយ លោក Alexey Pertsev ត្រូវបានតុលាការបន្តឃុំខ្លួនយ៉ាងតិចពីរខែទៀត។
តុលាការនៃប្រទេសហូឡង់បានច្រានចូលនៅសំណើរដោះលែងដែលប្រពន្ធរបស់ Alexey Pertsev បានស្នើរ ហើយក៏ពុំមានការឆ្លើយតបផ្សេងៗអ្វីទាំងអស់អំពីសំណើរនេះ។
គួរអោយដឹងផងដែរថា Pertsev ដែលមានស្រុកកំណើតនៅប្រទេសរិស្សីរូបនេះត្រូវបានប៉ូលីសដាក់ឃុំខ្លួនអស់រយ:ពេល 7 សប្តាហ៏មកហើយ។ការចាប់ខ្លួនរូបលោកធ្វើឡើងបន្ទាប់ពីសហរដ្ធអាមេរិកបានប្រកាសដាក់គម្រោង Tornado Cash និង wallet ETH, USDC 44 ផ្សេងៗទៀតចូលក្នុងបញ្ជីខ្មៅរបស់ខ្លួនបាន2ថ្ងៃ។ប្រពន្ធរបស់លោកមានការព្រួយបារម្ភខ្លាចតុលាការបញ្ជូនរូបលោកទៅរុស្សី ហើយគាត់នឹងត្រូវបានរុស្សីអោយទៅធ្វើសង្គ្រាម។
ប្រពន្ធរបស់លោក Pertsev ក៏បានព្រួយបារម្ភលើរឿងការរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមគ្រួសាររបស់ខ្លួនទៅប្រកាសដេញថ្លៃលក់ផងដែរព្រោះពួកគេបានរឹបអូសឡានរបស់Pertsec ទៅដាក់ដេញថ្លៃលក់រួចមកហើយ។
ប្រភព: https://www.theblock.co/post/174016/arrested-tornado-cash-developer-alexey-pertsev-appeal-rejected