530 លានដុល្លារបានធ្វើការទិញដូរកាក់Terra Classic ក្នុងរយពេលតែ4ថ្ងៃ។
LUNC (Luna classic) គឺជាកាក់ប្រភេទចាស់របស់គម្រោង Terra។ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះកាក់មួយនេះហាក់ដូចជាទាក់ទាញអ្នកវិនិយោគយ៉ាងខ្លាំង។បើអ្ន្កកនិយាយពីតម្លៃទីផ្សារសរុប(Market Cap) កាក់នេះមានMarket cap តែ 338 លានដុល្លារប៉ុណ្ណោះកាលពីថ្ងៃទី 25 ហើយបានឡើងខ្លាំងនៅថ្ងៃទី 29 គឺមានMarket Cap 922 លានដុល្លារ ហើយ បានចុះមកវិញបន្តិចនៅថ្ងៃទី29គឺ មានMarket Cap 534 លានដុល្លារ។ កាក់មួយនេះសព្វថ្ងៃលក់ក្នុងតម្លៃ 0.0001282$។ រឿងមួយទៀតដែលអ្នកវិនិយោគត្រូវដឹងគឺកាក់នេះលែងមានការប្រើប្រាស់ក្នុង Platform Terra ទៀតហើយ។អ្នកដែលចូលមកទិញភាគច្រើនជាអ្នកលេងឆ្នោត។ កាក់នេះក៏អាចជាmeme coinក្នុងរយពេលខ្លីមួយព្រោះវាធ្លាប់មានគេឈ្មោះល្បាញល្បីតែក្រោយពីPlatform Terra។សព្វថ្ងៃមានអ្នកកាន់កាក់នេះឡើងដល់ទៅ 525.21% ពី 1,642 Address ក្នុងថ្ងៃទី 9 ខែ ឧសភា ឡើងមក 10,266 Address ក្នុងថ្ងៃទី 5 ខែ មិថុនា។
រឿងអាស្រូវរបស់ Do Kwon ក៏ចេះតែមានមកបន្តើរៗ ព្រោះកាលពីប៉ុន្មានថ្ងៃមកនេះមានជនមិនស្គាល់មុខម្នាក់បានមកប្រកាសថាខ្លួននឹងព្យាយាមចាប់កំហុសរបស់ Do Kwon អោយបាន។ការស៊ើបអង្គេតចុងក្រោយបានអោយដឹងថាTerra ធ្លាប់មានលុយដល់ទៅជិត 3.6ពាន់លានដុល្លារគិតជា USDT និង UST ហើយTerra អាចយកលុយនេះមកក្រឡុកPlatform របស់ខ្លួនដើម្បីលួចលុយមិនអោយអ្នកប្រើប្រាស់ខ្លួនដឹង។
ប្រភព: https://finbold.com/over-530-million-inflows-terra-classic-in-four-days-whats-behind-the-curtain/