Meta និង ក្រុមហ៊ុនយក្សធំៗផ្សេងទៀតកំពុងប្រជុំអំពីការកំណត់ស្តង់ដារនៃ Metaverse ដោយមិនមានវត្តមានក្រុមហ៊ុន Apple
កាលពីថ្ងៃទី 21 ខែ មិថុនាកន្លងមកនេះក្រុមហ៊ុន Meta, Microsoft និងក្រុមហ៊ុនយក្សធំដ៏ទៃទៀតបានចូលពិភាក្សាគ្នាទាក់ទងនឹងការបង្កើតស្តង់ដារនៃការបង្កើតMetaverse ដែលកិច្ចប្រជុំនោះមានឈ្មោះថា Metaverse Standards Forum ដែលស្រដៀងគ្នាទៅការកំណត់ស្តង់ដាររបស់វេប the World Wide Web Consortium(W3C)។
កិច្ចប្រជុំនេះមានក្រុមហ៊ុនធំៗដ៏ទៃផ្សេងទៀតដូចជា Autodesk, Epic Game, Huawei, Ikea, NVIDIA, Qualcomm, Sony, Unity តែចម្លែកត្រង់ថាអត់មានក្រុមហ៊ុន Apple, Alphabet, Roblox, និង Niantic។ Neil trevett ជាCEO របស់ NVIDIA បានអោយដឹងថាកិច្ចប្រជុំគឺបើកឧកាសអោយគ្រប់ក្រុមហ៊ុនដែលធ្វើរឿងទាក់ទងនឹងMetaverse អាចចូលរួមបានទាំងអស់។