សរុបមូលហេតុដែលធ្វើអោយ តម្លៃ កាក់ ETH បានធ្លាក់ចុះយ៉ាងខ្លាំង។

កាក់ ETH គឺជាកាក់ឈរលំដាប់លេខ2 លើលោកដែលមានការជឿជាក់ពីអ្នកវិនិយោគខ្លាំងជាងគេ ហើយវាក៏ជាកាក់ដែលមានអ្នកជីកច្រើនជាងគេផងដែរ។ ETH ជាប់លំដាប់ថ្នាក់លេខ1 ដែលជា Alt coin ល្អជាងគេ ហើយវាបានប្រើប្រាស់បច្ចេកវិទ្យា Proof Of work ដែលអ្នកជីកត្រូវប្រើកុំព្យូទ័រដោះស្រាយសមីការដើម្បីបំពេញTransaction នីមួយៗបាន។ ហើយប៉ុន្មានខែចុងក្រោយនេះតម្លៃវាបានធ្លាក់ចុះយ៉ាងខ្លាំង​ដែលតម្លៃថ្លៃបំផុតរបស់វាកាលពីឆ្នាំមុនខែសីហា គឺ 4812$/ETH ហើយថ្ងៃនេះសល់ត្រឹមតែ 1464$/ETH ប៉ុន្នោះ គិតទៅគីធ្លាក់ដល់ទៅក្បែរ70%។ ហើយខាងក្រោមនេះអាចជាមូលហេតុខ្លះៗនៃការធ្លាក់ថ្ងៃនេះ។

1. រឿងទីមួយទាក់ទងគម្រោង ETH2.0 ដែលនឹងប្រើប្រាស់Proof Of Stake ដែលមានគម្រោងថាអាចនឹងដាក់អោយប្រើប្រាស់នៅខែសីហា មើលទៅហាក់ដូចជាទៅមិនរួច ព្រោះថ្មីៗនេះមានការប្រកាសអោយដឹងទាក់ទងនឹងការពន្យាពេលដាក់អោយប្រើប្រាស់ Difficulty Bomb (វាជាCode ដើម្បីធ្វើអោយអ្នកជីកកាក់ពិបាករកកាក់ជាងមុន) ប្រសិនបើមានបញ្ហានៅពេលដាក់ Difficulty Bomb នោះវានឹងធ្វើអោយETH ប្រើពេលយូរដើម្បីអោយប្រព័ន្ធរបស់ខ្លួនដំណើរការដូចធម្មតាវិញ។

2. រឿងទីពីរទាក់ទងនឹងសេដ្ធកិច្ចពិភពលោកតែម្តងដែលមានអតិផរណាកើនឡើងខ្លាំងដោយសារតែបញ្ហាCovid ក៏ដូចជា សង្គ្រាម ដែលធ្វើអោយអ្នកវិនិយោគមានភាពភ័យខ្លាចដូច្នេះពួកគេក៏បុកលក់កាក់តែម្តង ហើយថ្មីៗនេះAlameda ដែលជាមូលនិធិវិនិយោគរបស់ FTX លើplatform Curve បានធ្វើការលក់stETH ដល់ទៅ 50,000 stETH រហូតធ្វើអោយ stETH មិនអាចរក្សាតម្លៃស្មើ 0.96 ឬ 1 ETH បានដែលធ្វើអោយអ្នកវិនិយោគតូចៗចាបើផ្តើមសង្ស័យថា Alameda អាចដឹងពត៏មានអ្វីមិនល្អទាក់ទងនឹង ETH ហើយទើបពួកគេព្រមលក់ ETH ក្នុងតម្លៃខាតដើម។

3. stETH គឺជាកាក់ជួយដល់អ្នកវិនិយោគលើETH អាចក្លាយជា Validator បាននៅពេលដែលETH ប្តូរពី Proof Of Work ទៅជា​Proof Of Stake។ជាទូទៅដើម្បីក្លាយខ្លួនជា Validator node បានអ្នកវិនិយោគចាំបាច់ត្រូវមាន 32 ETH ហើយត្រូវតម្កល់លុយនោះរយពេល 1 ឆ្នាំ ដោយសារឃើញថាអ្នកវិនិយោគចាំបាច់ត្រូវការលុយជាច្រើនដើម្បីក្លាយខ្លួនជា Validator នេះហើយបានជា Lido Finance បានជួយសម្រួលដល់អ្នកវិនិយោគដោយអោយពួកគេយកETH ប៉ុន្មានក៏បានដែលមកអោយខ្លួនដើម្បីប្តូរទៅជាstETH(Staked ETH) ហើយអ្នកវិនិយោគអាចប្តូរជា ETH នៅពេលក្រោយបាន ឬ បើអ្នកវិនិយោគចង់លក់ក៏បានដែរពួកគេអាចយកទៅលក់នៅ Curve, Uniswap ជាដើម។

4. រឿងទីបួន គឺមានក្រុមហ៊ុនមួយចំនួនបានយក stETH ទៅធ្វើជា បញ្ជាំដើម្បីទៅខ្ចីStable coin ដូចជា Celsius ដែលបានធ្វើបែបនេះបើថ្ងៃអនាគតតម្លៃ ETH ធ្លាក់ខ្លាំងនោះកាក់បញ្ជាំនោះនឹងដាច់តែម្តងហើយអ្នកអោយបញ្ជាំនឹងយកកាក់ stETH ទៅលក់ក្នុងទីផ្សារដែលអាចធ្វើអោយតម្លៃETH ធ្លាក់កាន់តែខ្លាំង។

ខាងលើគ្រាន់តែមូលហេតុមួយចំនួនប៉ុន្នោះយ៉ាងណាមិញម្ចាស់គម្រោងកាក់​ETH ក៏នៅតែអភិវឌ្ឃគម្រោងរបស់ខ្លួនជានិច្ចមិនបានបោះបង់ពាក់កណ្តាលផ្លូវទេ។ ហើយហេតុផលដែលធ្លាក់ខ្លាំងអាចមកពីអ្នកវិនិយោគភ័យខ្លាចដោយខ្លួនរបស់គេ។