ហុងកុង អនុញ្ញាត្តិអោយអ្នកវិនិយោគទូទៅអាចទិញ crypto ETF បាន

សារពត៏មាន Bloomberg បានរាយការណ៏ថាគណ:កម្មាការមូលប័ត្រហុងកុងកំពុងដាក់អោយអ្នកវិនិយោគអាចវិនិយោគទៅលើ Crypto ETF បានដើម្បីនាំប្រទេសខ្លួនអោយក្លាយជាមជ្ឈមណ្ឌលនៃគ្រ៊ីបតូថ្ងៃអនាគត។ជាមួយនឹងការសម្រេចចិត្តនេះអ្នកវិនិយោគទូទៅនឹងអាចទិញនិងវិនិយោគគ្រ៊ីបតូបានដោយមានភាពងាយស្រួលជាមួយនឹងក្រុមហ៊ុនផ្តល់សេវាវិនិយោគនានា។លោក Julia Leung បានអោយដឹងថាពួកគេរីករាយនឹងបើកអោយអ្នកវិនិយោគអាចវិនិយោគលើកាក់គ្រ៊ីបតូប្រសិនបើមិនមានហានិភ័យណាមួយកើតឡើងហើយពួកគេនឹងត្រួតពិនិត្ររាល់សកម្មភាពទាក់ទងនឹងការវិនិយោគ។សព្វថ្ងៃហុងកុងមានក្រុមហ៊ុនចំនួន 3 ដែលកំពុងផ្តល់សេវាកម្ម future based crypto ETF មានដូចជា Samsung Bitcoin Futures Active

Read more

Bitfinex ត្រូវបានវាយប្រហារតាមបែប Phising

ថ្ងៃនេះវេបសាយជួញដូរកាក់គ្រ៊ីបតូ Bitfinex បានប្រកាសអោយដឹងថាខ្លួនត្រូវបានវាយប្រហារដោយក្រុមចោរបានលួចបានពត៏មានចំនួនពីអតិថិជនរបស់ខ្លួនតាមរយប្រព័ន្ធផ្តល់ជំនួយអតិថិជន។ការលួចនេះគឺមិនប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នន័យឬកាក់អតិថិជននោះទេ។ Bitfinex នឹងផ្ញើរសារជូនអតិថិជនដែលទទួលរងគ្រោះតែប៉ុណ្ណោះហើយភាគច្រើននៃអ្នករងគ្រោះគឺជាបញ្ជីអត់មានកាក់និងបានឈប់ប្រើក្នុងរយ:ពេលយូរ។Bitfinex នឹងធ្វើការជាមួយប៉ូលីសដើម្បីចាប់ក្រុមចោរទាំងនោះ។ ថ្ងៃនេះមានអ្នករងគ្រោះដោយសារតែទៅដោនឡូតកម្មវិធី Ledger Live ពី Microsoft Store ហើយបានបាត់កាក់ BTC ដល់ទៅ 16.8 BTC (588,000 $)។ ក្រុមការងាររបស់កាក់

Read more

ចំណូលពីការជីកកាក់BTC កើនឡើងខ្លាំងក្នុងខែតុលា

ខែតុលានេះអាចចាត់ទុកថាជាខែដែលក្រុមហ៊ុនជីកកាក់គ្រ៊ីបតូទទួលបានចំណូលច្រើនដោយសារតែការឡើងថ្លៃនៃកាក់ BTC ដោយរកចំណូលបានដល់ទៅ 131.45 លានដុល្លារលើសខែកញ្ញា(សរុបចំណូលខែតុលាគឺ 807.01 លានដុល្លារ)តែការរកបានពី BTC fee បានធ្លាក់ចុះដោយបានធ្លាក់ដល់ទៅ 5.44 លានដុល្លារធៀបពីខែមុន(សរុបការរកបានពី Fee គឺ 20.96 លានដុល្លារ)។តាមការរាយការណ៏របស់ Bitcoin dot com ដែលបានយកទិន្នន័យពី

Read more

Sam Bankman-Fried បានរកឃើញថាមានទោសទៅលើការបោកប្រាស់ចំនួន 7 ករណី

Sam Bankman-Fried គឺជាម្ចាស់ក្រុមហ៊ុន FTX ដែលបានប្រកាសក្ស័យធនកាលពីខែវិច្ឆិកា ឆ្នាំ 2022។ក្រោយពីបានប្រកាសក្ស័យធន SBF ត្រូវបានតុលាការហៅសួរចម្លើយដោយមានការសង្ស័យថារូបគេបានបោកប្រាស់វិនិយោគដោយបានយកលុយអ្នកវិនិយោគទៅប្រើប្រាស់ដោយមិនមានការអនុញ្ញាត្តិ។នៅពេលថ្មីៗនេះតុលាការបានសួរចម្លើយលោក SBF និង អ្នកដែលពាក់ព័ន្ធផ្សេងៗទៀតដោយប្រើពេលអស់ 15 ថ្ងៃ និង 4 ម៉ោង ហើយតុលាការបានសម្រេចថាលោក SBF បានប្រព្រឹត្តខុសច្បាប់ទៅលើ

Read more

នាយកប្រតិបត្តិរបស់គម្រោងកាក់ SafeMoon ត្រូវបានចាប់ខ្លួន

SafeMoon (SFM) គឺជាប្រភេទកាក់ Meme Coin ដែលបានបង្កើតឡើងកាលពីឆ្មាំ 2021 កំឡុងពេលដែលកាក់គ្រ៊ីបតូឡើងថ្លៃ។គម្រោងកាក់នេះមានមុខងារអោយអ្នកវិនិយោគយកកាក់ទៅLocked ដើម្បីបានអត្រាការប្រាក់ត្រឡប់មកវិញតែការពិតកាក់ទាំងនោះមិនត្រូវបានដាក់ Lock នោះទេតែផ្ទុយមកវិញក្រុមការងារថ្នាក់ខ្ពស់របស់កាក់នេះបានយកកាក់ទាំងនោះទៅចាយវាយទិញផ្ទះ , ឡាន និងចាយវាយផ្សេងៗទៅវិញ។ថ្ងៃនេះក្រសួងយុត្តិធម៏សហរដ្ធអាមេរិកបានចាប់់ខ្លួននាយកប្រតិបត្តិរបស់កាក់នេះលោក John Karony, Thomas Smith ពីបទបោកប្រាស់អ្នកវិនិយោគអោយវិនិយោគជាទឹកលុយដែលពួកគេបានដកមានចំនួន 200

Read more

មិនទាន់អនុម័តផងមានក្រុមហ៊ុនធំមួយចំនួនបាននិយាយពីកិច្ចសហការជាមួយ BlackRock អំពី Spot BTC ETF

ពត៍មានទាក់ទងនឹងការអនុម័ត Spot BTC ETF បានកំពុងតែក្រលុកទីផ្សារគ្រ៊ីបតូយ៉ាងខ្លាំង។មកដល់សព្វថ្ងៃមានក្រុមហ៊ុនគ្រប់គ្រងការវិនិយោគយ៉ាងច្រើនបានស្នើរបើកផ្តល់សេវាកម្ម Spot BTC ETF ពី SEC តែមិនទាន់មានក្រុមហ៊ុនណាមួយទទួលបានការអនុម័តពី SEC នោះទេមានតែពាក្រចចាមអារាមថា Spot ​BTC ETF នឹងទទួលបានការអនុម័តឆាប់ៗនេះ។ក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះក៏មានក្រុមហ៊ុន BlackRock មួយដែរដែលបានស្នើរសុំហើយថ្ងៃនេះមានក្រុមហ៊ុនផ្តល់សន្ទនីយសាច់ប្រាក់ឬកាក់គ្រ៊ីបតូជាច្រើនដូចជា Jane

Read more

Berstein គិតថា SEC អាចអនុញ្ញាត្តិអោយមានការផ្តល់សេវាកម្ម Bitcoin ETF នៅក្នុងខែមករា ឆ្មាំ 2024

Berstien Research គឺជាក្រុមហ៊ុនតូចរបស់ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Allianceberstein បានរំពឹងថា SEC នឹងអនុញ្ញាត្តិសុំបើក Spot BTC ETF នៅក្នុងខែមករាឆ្នាំក្រោយនេះ។ក្រុមហ៊ុនធំដែលបានស្នើរមានដូចជា ARK Investment, Blackrock, Bitwise, Wisdomtree, Fidelity, Vaneck, និង Invesco

Read more

ធនាគារធំលំដាប់ទីពីររបស់ថៃបានទិញក្រុមហ៊ុនជួញដូរគ្រ៊ីបតូឈ្មោះ Satang

ធនាគារធំលំដាប់លេខ2 របស់ថៃឈ្មោះ Kasikornbank បានចាប់ផ្តើមលូកដៃចូលក្នុងវិស័យគ្រ៊ីបតូដោយបានទិញហ៊ុនរបស់ក្រុមហ៊ុនជួញដូរគ្រ៊ីបតូរបស់ថៃមានឈ្មោះថា Satang ដល់ទៅចំនួន 97%។ធនាគារ Kasikornbank បានចំណាយលុយដល់ទៅ 103 លានដុល្លារដើម្បីវិនិយោគជាមួយ Satang។ Kbank បានប្រើឈ្មោះរបស់ក្រុមហ៊ុនតូចរបស់ខ្លួនឈ្មោះ Unita Capital ដើម្បីធ្វើការវិនិយោគនេះ។ជាមួយនឹងការទិញនេះ Kbank (Kasikorn bank)

Read more

ទ្រព្យសម្បត្តិរបស់ ​CZ – Binance ស្រុតចុះ 12 ពាន់លានដុល្លារនៅឆ្នាំនេះ

Binance គឺជាវេបសាយជួញដូរកាក់គ្រ៊ីបតូដ៏ធំមួយដែលមានចំនួនការជួញដូរច្រើន។នៅក្នុងឆ្នាំនេះ Binance បានជួបបញ្ហាច្រើនទាក់ទងនឹងច្បាប់របស់សហរដ្ធអាមេរិកនិងច្បាប់ក្នុងប្រទេសដ៏ទៃផ្សេងទៀតរួមជាមួយនឹងវិស័យគ្រ៊ីបតូបាត់បង់ប្រជាប្រិយភាពទៀតនោះវាបានធ្វើអោយចំនួននៃការជួញដូរក្នុង Binance បានធ្លាក់ចុះយ៉ាងខ្លាំងដែលចំនូលរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះដល់ទៅ 38%។ជាមួយនឹងចំណូលរបស់ Binance ធ្លាក់ចុះវាបានធ្វើអោយទ្រព្យរបស់ CZ ដែលជាម្ចាស់របស់ Binance បានធ្លាក់ចុះដល់ទៅ 11.9 ពាន់លានដុល្លារដូចគ្នាបើយោងតាមការចុះផ្សាយរបស់ Bloomberg Billionares Index។សព្វថ្ងៃទ្រព្យសម្បត្តិរបស់ CZ ធ្លាក់មកនៅ

Read more

FTX ចាប់ផ្តើមវេរកាក់ទៀតហើយ

យោងតាមទិន្នន័យរបស់ Lookonchain បានអោយដឹងថា FTXឬAlameda បានវេរកាក់គ្រ៊ីបតូបន្ថែមទៀតចំនួន 19.4 លានដុល្លារដែលក្នុងនោះមាន 309,185 $SOL($10M), 2.03M $BAND($3.15M), 3.82M $PERP($2.3M), 3.82M $PERP($2.3M), 46.67M $TRU($1.78M), 4.39M $BICO($1M), 915,048

Read more