ក្តីរវាង FTX និង អ្នកស្រី Caroline Ellison ត្រូវបានជម្រះហើយ
FTX បានស្នើរទៅអោយតុលាការយល់ព្រមពាក់ព័ន្ធនឹងយលព្រមសងលុយទាំងអស់ដែលអ្នកស្រី Caroline Ellison មានមកអោយ FTX វិញ។សំណើរនេះបានធ្វើឡើងនៅថ្ងៃទី 7 ខែ តុលាដោយអ្នកស្រី Caroline Ellison នឹងវេរទ្រព្យសម្បត្តិទាំងអស់ដែលរូបគាត់មានមិនពាក្រព័ន្ធនឹងការរឹបអូសពីរដ្ធាភិបាលទៅអោយ FTX ដើម្បីយកទៅសងម្ចាស់បំណុលវិញ។
បើសំណើរនេះត្រូវបានទទួលការអនុម័តនោះអ្នកស្រី Ellison នឹងមិនមានទ្រព្យសម្បត្តិអ្វីសលើទេលើកលែងតែផ្ទះរបស់អ្នកស្រី។
អ្នកស្រីក៏យល់ព្រមអោយមន្ត្រីចុះត្រួតពិនិត្រឯកសារទាំងអស់ដែលពាក់ព័ន្ធនឹង FTX ជាមួយ Alameda Research ផងដែរ។
FTX បានផ្តឹងអ្នកស្រី Ellison កាលពីខែកក្កដា ឆ្នាំ 2023 ដែលធ្វើ FTX ខាតបង់លុយ។ FTX ទារសំណង 22.5 លានដុល្លារដែលជាលុយ Bonus ដល់ខែកុម្ភ: ឆ្នាំ 2022 និង 6.3 លានដុល្លារទៀតគិតតាំងពីឆ្នាំ 2021។
តុលាការក៏បានយល់ស្របទៅនឹងការសងលុយអោយម្ចាស់បំណុលវិញរបស់ FTX កាលពីថ្ងៃទី 7 ខែ តុលាដោយម្ចាស់បំណុលនឹងទទួលបានសំណងវិញចំនួន 118% និង 142% នៃចំនួនលុយគិតនៅថ្ងៃខែ វិច្ឆិការ ឆ្នាំ 2022។
ប្រភព: Cointelegraph