Binance បិទឈប់ផ្តល់សេវាចាយគ្រ៊ីបតូជូនតូបដែលទទួលគ្រ៊ីបតូ

Binance បានបើកផ្តល់សេវាដែលមានឈ្មោះថា Binance Connect ដែលអតីតមានឈ្មោះថាBifinityកាលពីខែមីនាឆ្មាំ 2022។ សេវាកម្មនេះជួយដល់តូបដែលចង់ទទួលការចាយលុយជាគ្រ៊ីបតូអាចយកទៅប្រើប្រាស់បានយ៉ាងងាយស្រួល។មកដល់ថ្ងៃនេះ Binance បានប្រកាសថាខ្លួននឹងបិទឈប់ផ្តល់សេវាកម្មនេះនៅខែសីហា ថ្ងៃ 16 នេះដើម្បីមកផ្តោតលើសេវាកម្មCrypto Exchange របស់ខ្លួនមួយមុខសិន។

ក្រុមហ៊ុន Zynga ដែលជាម្ចាស់ស្នាដៃហ្គេម Take-Two ដែលមានឈ្មោះល្បីបានចាប់ផ្តើមចូលទីផ្សារ Web3 ដោយបង្កើតហ្គេមនៅក្នុង Web3 របស់ខ្លួនមានឈ្មោះថា Sugartown ដែលនឹងប្រើប្រាស់ Blockchain Ethereum។ដោយហ្គេមនេះនឹងមានជា NFT។

ក្រុមហ៊ុន Coinbase ដែលជាគ្រ៊ីបតូExchange ដែលមានឈ្មោះល្បីមួយនៅសហរដ្ធអាមេរិកបានសិទ្ធិក្នុងការបើកផ្តល់សេវាកម្មវិនិយោគបែប Future ទៅលើកាក់ BTC និង ETH ហើយ។នេះចាត់ទុកថាជារឿងមួយដែលល្អសម្រាប់ Coinbase ដើម្បីឈរជើងកាន់តែយូរអង្វែងក្នុងសហរដ្ធអាមេរិក។

គម្រោង Blockchain Stellar ដែលមានកាក់ XLM បានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនវេរលុយក្រៅប្រទេស MoneyGram ដើម្បីយកបច្ចេកវិទ្យាដូចជា Blockchain មករួមបញ្ចូលជាមួយប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោក។

ប្រភព:

Coindesk