គម្រោង ZkSync នឹងចែកកាក់ ZK ជាAirdrop ចំនួន 3.7 ពាន់លានកាក់

គម្រោង ZkSync នឹងចាប់ផ្តើមចែកកាក់ ZK ចំនួន 2/3 នៃចំនួនកាក់ ZK សរុប 21 ពាន់លានកាក់ទៅដល់សហគមន៏នៅសប្តាហ៏ក្រោយដែលត្រូវបានចាត់ទុកថាការចែកកាក់របស់គម្រោង Layer 2 ក្នុង Ethereum ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។

វានឹងចាប់ផ្តើមចែកកាក់ Airdrop ចំនួន 17.5% នៅសប្តាហ៏ក្រោយហើយនៅសល់ប៉ុន្មានទៀតវានឹងធ្វើការចែកនៅពេលគម្រោងបើកអោយសហគមន៏ចូលរួម Vote និងចួលរួមសកម្មភាពផ្សេងៗក្នុងគម្រោងរបស់ខ្លួន។Wallet សរុបចំនួន 695,232 នឹងទទួលបានកាក់ ZK ជា Airdrop នៅថ្ងៃទីមួយដែលវាបើកអោយ Claim មិនមានកាក់ Lock អ្វីឡើយ។ Wallet មួយអាចទទួលបានកាក់ ZK សរុបតែ 100,000 តែប៉ុណ្ណោះ។កាក់ ZK ដែលនឹងជា Airdrop ចំនួន 89% នឹងចែកជូនអ្នកដែលធ្លាប់មានសកម្មភាពក្នុងគម្រោងខ្លួននិងសល់ប៉ុន្មានទៀតសម្រាប់អ្នកអភិវឌ្ឃន៏។ 1/3 នៃកាក់ដែលនៅសល់ពីការចែកសហគមន៏នឹងត្រូវបានបែងចែកអោយអ្នកវិនិយោគ 17.2% និង ក្រុមការងារ Matter Labs ចំនួន 16.1%។

ZkSync Era មានចំនួន TVL សរុប 990 លានដុល្លារនៅក្នុងខែមីនា។

ចំនួន wallet ដែលទទួលបានកាក់ ZK អាចចុចមើលក្នុងតំណខាងក្រោម។

https://x.com/eekeyguy_eth/status/1800461976969035910

ប្រភព: decrypt