គម្រោង ZkSync បញ្ចេញគោលនយោបាយថ្មីឈ្មោះ ZK Nation
ZkSync គឺគម្រោង Layer2 ក្នុង Ethereum ដែលអភិវឌ្ឃន៏ដោយក្រុមហ៊ុន Matter Labs។ ថ្ងៃនេះគម្រោងនេះបានណែនាំនយោបាយថ្មីមួយដែលមានឈ្មោះថា ZK Nation។ដោយ ZkSync បានអោយដឹងថា នយោបាយ ZK Nation នេះគឺនឹងដឹកនាំ, ការពារ និងជួយអោយគម្រោង ZkSync កាន់តែរីកចម្រើនដោយសហគមន៏ចូលរួមគ្នា។
ការប្រកាសគោលនយោបាយថ្មីនេះត្រូវបានប្រកាសចំពេលដែល ZkSync មានគម្រោងបង្កើតកាក់និងចែក Airdrop ដល់អ្នកដែលបានចូលរួមប្រើប្រាស់នៅក្នុងខែនេះ។ គម្រោងនេះកំពុងបើកអោយ Vote ទៅលើ Proposal ផ្សេងៗរបស់ខ្លួនតាមតំណនេះ: zkNation
ប្រភព: theBlock