តុលាការសហរដ្ធអាមេរិកបញ្ចាអោយ SEC សងសំណងក្រុមហ៊ុន Debt Box ជាទឹកប្រាក់ 1.8 លានដុល្លារ
SEC ឬប្រែថាជាគណៈកម្មការមូលបត្រអាមេរិកជាស្ថាប័នមានអំណាចគ្រប់គ្រងក្រុមហ៊ុនផ្តល់សេវាមូលបត្រក៏ដូចជាគ្រ៊ីបតូ។ស្ថាប័ននេះតែងតែប្តឹងក្រុមហ៊ុនផ្តល់សេវាជួញដូរគ្រ៊ីបតូដែលមានដូចជា Binance US, Coinbase, និង Kraken ជាដើម។ថ្ងៃនេះតុលាការសហរដ្ធអាមេរិកបានបញ្ជាអោយ SEC ត្រូវបង់ពិន័យចំនួន 1.8 លានដុល្លារទៅអោយក្រុមហ៊ុន Debt Box ពាក់ព័ន្ធនឹងការប្តឹងរបស់ SEC ទៅលើក្រុមហ៊ុននេះ។ SEC បានរំលោភបំពានក្រុមហ៊ុន Debt Box ពាក់ព័ន្ធនឹងការប្រើអំណាចទៅលើពាក្របណ្តឹងចំពោះ Debt Box។
កាលពីឆ្នាំ 2023 ខែកក្កដា SEC បានប្តឹងទៅលើក្រុមហ៊ុន Debt Box។ និយតករបានចោទក្រុមហ៊ុន Debt Box និងនាយកប្រតិបត្តិរបស់វាថាបានបោកលុយអ្នកវិនិយោគចំនួន 49 លានដុល្លារហើយតុលាការក៏សម្រេចបង្កក់លុយរបស់ក្រុមហ៊ុន Debt Box តែចុងក្រោយរកឃើញថាក្រុមហ៊ុន Debt Box មិនមានកំហុសអ្វីទាំងអស់ហើយតុលាការក៏សម្រេចចិត្តដកទោសវិញ។
ប្រភព: Watcher guru