ធនាគារសិង្ហបុរី DBS ជាត្រីបាឡែនកាក់ ETH

យោងតាមការចុះផ្សាយរបស់ Nansen បានអោយដឹងថាមាន Wallet មួយដែលត្រូវបានកំណត់ថាជារបស់ធនាគារពហុសញ្ជាត្តិឈ្មោះ DBS បានកំពុងរក្សាកាក់ Eth ដល់ទៅ 170,000 ឬ ស្មើរនឹង 650 លានដុល្លារ។ Nansen បានអោយដឹងទៀតថា Wallet មួយនេះបានចំណេញពីការ Hold កាក់ Eth នេះដល់ទៅ 200 លានដុល្លារហើយ។ អ្នកនាំពាក្ររបស់ DBS បានចេញមកបដិសេធលើរឿងនេះដោយថាធនាគារខ្លួនមិនមានកាក់ Eth ដូចដែល Nansen បានចេញមករាយការណ៏នោះទេតែនៅពេលដែល Cointelegraph សួរថាតើក្រុមហ៊ុន DBS មាន Private key ដើម្បីចូលទៅកាន់ Wallet នោះដែរឬទេស្រាប់តែ DBS មិនព្រមបញ្ចេញមតិអ្វីទាំងអស់។ មានអ្នកតាមដានមួយចំនួនបានចេញមកអោយដឹងថាធនាគារ DBS អាចមិនមានទិញ ETH ក៏ពិតមែនតែធនាគារនេះអាចជាអ្នករក្សាកាក់ Eth អោយអតិថិជនខ្លួន។ Nansen អត់បានប្រាប់ពីប្រភពដែលពួកគេបានពត៏មាននេះទេតែបានបញ្ជាក់ថាពួកគេបានមកពីប្រភពដែលអាចជឿជាក់បាន។

គួរអោយដឹងថាកាលពី ឆ្នាំ 2020 ធនាគារ DBS ធ្លាប់បានបើកផ្តល់សេវាកម្មជួញដូរ និង ថែរក្សាកាក់គ្រ៊ីបតូជូនអតិថិជនថែមទាំងបានបញ្ចាក់ថារាល់កាក់ដែល DBS មានគឺជារបស់អតិថិជនហើយកាក់ដែលគាំទ្រមានដូចជា BTC, ETH, BCH និង ETC។ក្នុងឆ្នាំ 2022 ធនាគារ DBS ទទួលបានជោគជ័យជាមួយនឹងសេវាកម្មជួញដូរគ្រ៊ីបតូរបស់ខ្លួនដោយមានចំនួននៃការកើនឡើងនៃការជួញដូរហើយក្នុងឆ្នាំ 2023 មានការជួញដូរ BTC កើនឡើងដល់ទៅ 80% និងមានការគាំទ្រ CBDC របស់រូបិយប័ណ្ណចិនទៀតផង។

ប្រភព: Cointelegraph