Binance បដិសេធទៅលើការរាយការណ៏របស់ WSJ ដោយចោទថា ក្រុមហ៊ុន DWF Labs
ថ្ងៃនេះ Binance ចេញមកបដិសេធទៅលើការចោទប្រកាន់មួយដែលថា ក្រុមហ៊ុន DWF Labs បានធ្វើឧបាយកលក្រឡុកទីផ្សារ ( Market Manipulation )នៅក្នុង Binance ។ បើយោងតាមប្រភពដែលមិនបានបង្ហាញអត្តសញ្ញាណមួយបានអោយដឹងថាអ្នកស៊ើបអង្កេត Binance បានរកឃើញថាក្រុមហ៊ុន DWF Labs បានធ្វើការ Trade លាងកាក់ពី វេបសាយជួញដូរមួយទៅវេបសាយជួញដូរមួយទៀត (wash trading) ក្នុងចំនួនទឹកលុយដល់ទៅ 300 លានដុល្លារក្នុង Binance បើយោងតាម The Wall Street Journal។
នៅពេលដែល Cointelegraph សួរ Binance ទៅលើរឿងនេះគឺ Binance បានបដិសេធដោយ Binance លើកឡើងថាក្នុង Binance គឺមានប្រព័ន្ធត្រួតពិនិត្ររាល់ពេលមានភាពមិនប្រក្រតីយ៉ាងតឹងរឹងហើយ Binance ក៏នឹងបិទឈប់អោយប្រើប្រាស់ចំពោះបុគ្គលណាដែលមានបំណងមិនល្អក្នុង Binance ផងដែរ។
ក្នុងរបាយការណ៏របស់ WSJ បានលើកឡើងថា DWF Labs បានធ្វើការក្រឡុកតម្លៃកាក់ YGG (Yield Guild Game) និង យ៉ាងហោចណាស់កាក់ 6 ផ្សេងទៀតកាលពីឆ្នាំ 2023តែ Binance នៅតែបដិសេធទៅលើរឿងនេះដោយបានបន្ថែមថាកាលពី 3 ឆ្នាំកន្លងមកនេះ Binance បានបញ្ឈប់ការប្រើប្រាស់ទៅលើអតិថិជនរបស់ខ្លួនចំនួន 335,000 នាក់ដែលមានចំនួនការជួញដូរសរុប 2.5 ពាន់ពាន់លានដុល្លារដោយសារតែពួកគេបានធ្វើខុសពីគោលការណ៏របស់ Binance ។
ក្រុមហ៊ុន DWF Labs ធ្លាប់ទទួលបានការចោទប្រកាន់បែបនេះដំបូងនៅខែ កញ្ញា 2023 ដោយសារក្រុមហ៊ុននេះបានធ្វើការជួញដូរកាក់ក្នុងចំនួនទឹកលុយច្រើន។ Wintermute គឺជាក្រុមហ៊ុនដំបូងៗដែលបានចោទប្រកាន់ DWF Labs ពាក់ព័ន្ធនឹងរឿងនេះ។
ប្រភព: cointelegraph