កាក់ BTC ធ្លាក់ថ្លៃក្រោម 62,000 $ ខណ:ដែល ETFs នៅហុង កុងធ្វើអោយអ្នកវិនិយោគខកចិត្ត
កាក់ BTC បានរងសម្ពាធនៃការលក់ក្រោយពេលទិន្នន័យបង្ហាញថា Spot BTC, ETH ETFs នៅហុង កុង មិនបានទទួលការចាប់អារម្មណ៏ដូចការរំពឹងទុក។តម្លៃកាក់ BTC បានធ្លាក់ថ្លៃពី 63,300$ មកនៅត្រឹម 61,000$ ក្នុងរយ:ពេលត្រឹមតែ 1 ម៉ោង។សម្រាប់កាក់ Eth ក៏បានធ្លាក់ថ្លៃដល់ទៅ 2.8% ដូចគ្នាមកនៅត្រឹម 3,066$។
ETFs ចំនួន 6 នៅហុង កុង មានចំនួនការជួញដូរត្រឹមតែ 11 លានដុល្លារប៉ុណ្ណោះដែលតាមការរំពឹងទុកគឺ 100 លានដុល្លារ។ការជួញដូរ 11 លានដុល្លារនោះមាន BTC ETFs ចំនួន 8.5 លានដុល្លារនិង ETH ETFs ចំនួន 2.5 លានដុល្លារ។បើប្រៀបធៀបរវាង ហុង កុង ETFs នេះជាមួយ ETFs នៅសហរដ្ធអាមេរិកគឺខុសគ្នាច្រើនដែលថ្ងៃទីមួយនៃ Spot BTC ETFS សហរដ្ធអាមេរិកមានការជួញដូរដល់ទៅ 655 លានដុល្លារហើយបើគិតតាំងពីពេលបើករហូតមកដល់សព្វថ្ងៃមានការជួញដូរដល់ទៅ 12 ពាន់លានដុល្លារហើយ។ ចំនួននៃការវិនិយោគក្នុង Spot BTC ETFs នៅសហរដ្ធអាមេរិកសព្វថ្ងៃមានការថយចុះគួរអោយកត់សម្គាល់។
ប្រភព: Coindesk