Tether ប្រកាសថានឹងបង្កក់ Wallet ណាដែលរំលោភច្បាប់ដាក់ទណ្ឌកម្មប្រទេស វេណេស៊ុយអេឡា
Tether គឺជាក្រុមហ៊ុនដែលជាម្ចាស់កាក់ USDT បានប្រកាសថាខ្លួននឹងបង្កក់រាល់ Wallet ណាដែលប្រើប្រាស់កាក់ USDT ដើម្បីរំលោភច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ធអាមេរិកទៅលើប្រទេសវេណេស៊ុយអេឡា។ ការសម្រេចចិត្តនេះត្រូវបានប្រកាសក្រោយពេលដែលក្រុមហ៊ុនប្រេងរបស់ វេណេស៊ុយអេឡាឈ្មោះ PDVSA បានងាកមកប្រើប្រាស់កាក់ USDT ដើម្បីជួញដូរប្រេងបន្ទាប់ពីសហរដ្ធអាមេរិកដាក់ទណ្ឌកម្មការនាំប្រេងចេញសារជាថ្មីមកលើខ្លួន។
ក្រុមហ៊ុន Tether ធ្លាប់បានបង្កក់ Wallet ចំនួន 41 Wallets មកហើយដោយមានការសហការជាមួយ OFAC និង SDN ក្នុងខែធ្នូកន្លងមកនេះ។
ប្រទេស វេណេស៊ុយអេឡា បានចាប់ផ្តើមសាកល្បងបង្កើតកាក់គ្រ៊ីបតូឈ្មោះ Petro កាលពីឆ្មាំ 2018 ដើម្បីទប់ទល់ជាមួយនឹងការដាក់ទណ្ឌកម្មសេដ្ធកិច្ចពីសហរដ្ធអាមេរិកតែក៏ត្រូវបានផ្អាកវិញដោយសារតែអត់មានអ្នកប្រើប្រាស់។
PDVSA ជ្រើសប្រើកាក់ USDT ក្នុងការជួញដូរប្រេងដើម្បីកុំអោយធនាគារដែលសហរដ្ធអាមេរិកគ្រប់គ្រងអាចបង្កក់លុយក្នុងធនាគាររបស់ខ្លួនបាន។
ប្រភព: Coindesk