បច្ចុប្បន្នភាពនៃទ្រព្យសម្បត្តិ ដែលមានសល់ក្នុងឃ្លាំងរបស់ Terra ដែលជាម្ចាស់កាក់ LUNA

កាលពី5ម៉ោងមុនកន្លងមកនេះ LFG (Luna Foundation Guard) ជាក្រុមមើលថែនិងរក្សាទ្រព្យសម្បត្តិរបស់Platform Luna បានអោយដឹងក្នុង Twitter ខ្លួនថា សព្វថ្ងៃLUNA មានទ្រព្យសម្បត្តិនៅសល់ដូចតទៅ:

· 313 BTC

· 39,914 BNB

· 1,973,554 AVAX

· 1,847,079,725 UST

· 222,713,007 LUNA (មាន 221,021,746 LUNA ដែលកំពុងដាក់Stake ជាមួយValidator)
ពួកគេនឹងយកលុយដែលនៅសល់នេះដាក់ចូលក្នុងឃ្លាំងវិញនៅពេលឆាប់ៗនេះដែលអ្នកអាចទៅមើលតាមតំណនេះ និង ចំពោះLUNA ដែលបានដាក់Stakeពួកគេនឹងយកវិញនៅ20ថ្ងៃខាងមុខ។

ចំពោះលុយទាំងអស់នេះពួកគេនឹងយកទៅសងដល់អ្នកដែលបាននៅសល់ UST ដែលពួកគេនឹងចែកដល់អ្នកវិនិយោគតូចៗមុន។